ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបង្ខាំងចិនគ្នាឯង ជំរិតយកប្រាក់

    BY Khmernote Media October 23, 2018
    ចិនបង្ខាំងចិនគ្នាឯង ជំរិតយកប្រាក់

    ខេត្ត​ព្រះសីហនុ៖ កាលពី វេលា​ម៉ោង៤ និង៣០រសៀល​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មាន​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​ទៅ​រាយការណ៍​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​លេខ២ ថា មិត្តភក្តិ​របស់គេ​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម ចាប់ឃុំខ្លួន​ទុក​នៅក្នុង​បន្ទប់​មួយ​នៃ​ផ្ទះសំណាក់​តុង​ហ្វា​ង ដើម្បី​បង្ខាំង​ជម្រិត​ទារប្រាក់ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​កិច្ចប្រតិបត្តិការ​ណ៍​រំដោះ​បាន​ជនរងគ្រោះ ០១នាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣នាក់ ។

    សមត្ថកិច្ច​បាន​បានអោយដេឹងថា ជនរងគ្រោះ​ឈ្មោះ YUAN MAORONG ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្ត​ព្រះសីហនុ។

    ដោយ​ឡែល​ជនសង្ស័យ​ចំនួន ០៣នាក់៖ មាន ១-ឈ្មោះ ZHANG HONG ZHI ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

    ២-ឈ្មោះ QIN RONG FEI ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

    ៣-ឈ្មោះ CAO WEN XIAO ភេទ​ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន ជី​ង​ឆៃ​សាន ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

    ករណីនេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ខ្ចីលុយ​ពី​ក្រុម​ជនសង្ស័យ​ចំនួន ៣,០០០ដុល្លារ ( ​ជា​កាក់ដុល្លារ ) ​ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ ស៊ី​ង​ម៉ី​កៅ​ម៉ី ពេល​ជនរងគ្រោះ​លេង​ចាញ់​គ្មាន​លុយ​សង ក្រុម​ជនសង្ស័យ​ក៏​នាំ​ជនរងគ្រោះ​ឃុំ​ទុក​ទៅ​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ ដើម្បី​ឲ្យ​ជនរងគ្រោះ​រកលុយ​សង​ពួកគេ​ទើប​ពួកគេ​ដោះលែង​ជនរងគ្រោះ​ឲ្យ​មាន​សេរីភាព​វិញ ។ ជនសង្ស័យ​ទាំងនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay