ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តែងខ្លួនជាខ្មោចបុណ្យ Halloween ដើរបន្លាចគេឯង ចុងក្រោយត្រូវគេដាក់ទណ្ឌកម្មឲ្យដេកក្នុងរណ្តៅកប់ខ្មោចមែនទែន

    BY Khmernote Media October 24, 2018
    តែងខ្លួនជាខ្មោចបុណ្យ Halloween ដើរបន្លាចគេឯង ចុងក្រោយត្រូវគេដាក់ទណ្ឌកម្មឲ្យដេកក្នុងរណ្តៅកប់ខ្មោចមែនទែន

    ឥណ្ឌូនេស៊ី៖ ក្មេងប្រុសពីរនាក់ត្រូវបានគេដាក់ទណ្ឌកម្មឲ្យដេកនៅក្នុងរណ្ដៅកប់ខ្មោចអស់រយៈពេលជាច្រើនម៉ោង ព្រោះតែពួកគេបានតែងខ្លួនជាខ្មោចក្នុងគោលបំណងលេងសើចបន្លាចនឹងអ្នកជិតខាង។ ក្មេងប្រុសពីរនាក់នេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ​​​​ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Depok ភាគខាងលិចកោះ Java ប្រទេសឥណ្ឌូនេស៊ី។

    ការពិតទៅគោលបំណងរបស់ក្មេងទាំងពីរនេះគឺពួកគេចង់ប្រារព្ធពិធីបុណ្យ Halloween និងចង់តែងខ្លួនជាខ្មោចលេងសើចជាមួយនឹងអ្នកជិតខាង តែការលេងសើចរបស់ពួកគេហាក់ជាជ្រុលបន្ដិចដោយពួកគេបានស្លៀកពាក់ដូចខ្មោចមែនទែនតែម្តង និងបានបង្កឲ្យមានភាពភ័យខ្លាចជាខ្លាំង។ យ៉ាងណាក្តី ប្រជាជនខ្លះបានដឹងការពិតរបស់ពួកគេ និងបានរាយការណ៍ជូនអាជ្ញាធរ ហើយក៏ប៉ូលិសក៏បានចាប់ខ្លួនពួកគេហើយបង្ខំឲ្យពួកគេដេកនៅក្នុងរណ្ដៅកប់ខ្មោចយ៉ាងយូរ ទម្រាំតែម្តាយឪពុករបស់គេមកដោះស្រាយ៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay