ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកញៀនចុចទូរស័ព្ទមើលឲ្យហើយទៅ ប្រយ័ត្នម្រាមដៃដូចស្ត្រីចិននេះ (មានវីដេអូ)

    BY Khmernote Media October 25, 2018
    អ្នកញៀនចុចទូរស័ព្ទមើលឲ្យហើយទៅ ប្រយ័ត្នម្រាមដៃដូចស្ត្រីចិននេះ (មានវីដេអូ)

    ចិន៖ ស្រ្តីដែលញៀននឹងការចុចលេងទូរស័ព្ទទំនើបម្នាក់បានកើតមានបញ្ហាជាប់គាំងម្រាមដៃ បន្ទាប់ពីនាងបានប្រើពេលប្រមាណជាមួយសប្ដាហ៍គិតតែពីចុចលេងទូរស័ព្ទ។ ស្ត្រីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើង គេគ្រាន់ដឹងថា នាងរស់នៅក្នុងក្រុង Changsha ប្រទេសចិន។ មុនពេលកើតហេតុនាងមានពេលសម្រាកពីការងារក្នុងរយៈពេល ៧ ថ្ងៃជាប់គ្នា​ហើយនាងមិនយកពេលសម្រាកនេះទៅកំសាន្តនៅទីណាទេ តែនាងបានសម្ងំនៅក្នុងផ្ទះ និងចុចលេងទូរស័ព្ទជាប់រហូតដោយសម្រាកតែពេលគេងប៉ុណ្ណោះ។ ក្រោយមកនាងស្រាប់តែនាងមានអារម្មណ៍ថា ឈឺចុងចាប់ដៃខាងស្ដាំហើយម្រាមដៃរបស់នាងក៏បានជាប់គាំង និងស្ពឹកមិនអាចធ្វើចលនាបាន។ ពេលនេះនាងកំពុងតែស្ថិតនៅក្រោមការព្យាបាលរបស់គ្រូពេទ្យ ហើយគ្រូពេទ្យបានប្រាប់ឲ្យដឹង នាងកើតមានបញ្ហានេះដោយសារតែនាងប្រឹងចុចលេងទូរស័ព្ទខ្លាំងពេលរហូតសរសៃរក្នុងម្រាមដៃរបស់នាងត្រូវជាប់គាំង។ លោកអ្នកទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay