ទីបំផុត Real Madrid រកជ័យជំនះឃើញហើយ ក្រោយពេលខកខានឈ្នះអស់ 5 ប្រកួត
- October 24, 2018
ក្លឹបអធិរាជសរ Real Madrid បានរកឃើញជ័យជំនះហើយក្រោយយកឈ្នះក្លឹប Viktoria Plzen ដោយលទ្ធផល 2-1 ក្នុងការប្រកួតពានរង្វាន់ UEFA Champion League បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមិនដែលឈ្នះសោះក្នុង 5 ប្រកួតចុងក្រោយនេះ។

ក្រោមការដឹកនាំរបស់លោក Lopetegui ដែលជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid នេះនៅប៉ុន្មានប្រកួតចុងក្រោយទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្ររបស់ក្លឹបអធិរាជសរ Real Madrid ខ្លាំងមែន។ បន្ទាប់ពី 5 ប្រកួតចុងក្រោយទាំងការប្រកួតពានរង្វាន់ UEFA Champion League និងការប្រកួតក្នុងលីគគឺ Real Madrid មិនដែលឈ្នះទល់តែសោះដោយ 5 ប្រកួតចុងក្រោយនេះគឺចាញ់ 4 និងស្មើ 1 ប្រកួត។
ការប្រកួតពានរង្វាន់ Champion League កាលពីយប់មិញលោក Lopetegui បានសាងកេរ្ដ៍ឈ្មោះវិញក្រោយពេលដឹកនាំ Real Madrdi យកក្លឹបមកពីប្រទេសឆេក Viktoria Plzen ដោយលទ្ធផល 2-1។ ការយកឈ្នះរបស់ Real Madrid កាលពីយប់មិញនេះបានបន្ដឲ្យ Real Madrid ឡើងឈរលើកំពូលតារាង G ដោយមាន 6 ពិន្ទុនៅក្នុងដៃ។ Real Madrid ត្រូវការតែឈ្នះ 2 ប្រកួតទៀតប៉ុណ្ណោះនឹងឡើងទៅវគ្គ 16 ក្រុមពានរង្វាន់ UEFA Champion League ដោយសុវត្ថិភាព។
បុត្រ
- Share This Post:







