ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការពិត ១៧ យ៉ាងរបស់ Bill Gates ដែលអ្នកមិនធ្លាប់ដឹង

    BY Khmernote Media October 26, 2018
    ការពិត ១៧ យ៉ាងរបស់ Bill Gates ដែលអ្នកមិនធ្លាប់ដឹង

    គិតត្រឹមឆ្នាំ ២០១៨ នេះ លោកមហាសេដ្ឋី Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិប្រមាណជា ៩៥,៩ ពាន់លានដុល្លារអាមេរិក។ ជាទូទៅមនុស្សគ្រប់គ្នាបានស្គាល់តាមរយៈ ៣ ចំណុចនេះ៖

    ១. លោកជាអ្នកមានបំផុតម្នាក់ក្នុងពិភពលោក។

    ២. ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនបច្ចេកវិទ្យាជោគជ័យបំផុតមួយក្នុងពិភពលោក។

    ៣. លោកមានចិត្តសប្បុរសធម៌ណាស់ ដោយលោកបានបង្កើតមូលធិនិសប្បុរសធម៌ជាច្រើន។

    តែយ៉ាងណាក្តីលោក Bill Gates នៅមានរឿង ១៧ ផ្សេងទៀត ដែលអ្នកមិនធ្លាប់ដឹងដូចជា៖

    ១. លោកបានសរសេរកម្មវិធីកុំព្យូរទ័រដំបូលពេលលោកនៅជាយុវជនកំពុងរៀននៅសាលា Lakeside Prep School។

    ២. នៅពេល ដែលសាលាទទួលស្គាល់ពីសមត្ថភាពសរសេរកម្មវិធីកុំព្យូរទ័រ គេបានលើកទឹកចិត្តឲ្យគាត់សរសេរកម្មវិធីកុំព្យូរទ័រសម្រាប់ប្រើក្នុងសាលាតាំងពីគាត់នៅជាយុវជនម្លេះ។

    ៣. លោកបានអានសៀវភៅ “World Book Encyclopedia” ទាំងមូលពេលលោកនៅជាយុវជន។

    ៤. លោកទទួលបានពិន្ទុរ SATs 1590/1600។

    ៥. គាត់បានបោះបង់ការសិក្សានៅសាលកវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៧៥ ដើម្បីយកពេលទៅបង្កើតកម្មវិធី Microsoft។

    ៦. ២ ឆ្នាំក្រោយការបោះប​ង់ការសិក្សា គាត់ត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះបើកបររថយន្តពេលមានភ្លើងក្រហម។

    ៧. លោកធ្លាប់ចងចាំលេខរថយន្តរបស់បុគ្គលិកជាច្រើននៅក្នុងក្រុមហ៊ុន Microsoft។

    ៨. គាត់មានរថយន្ត Porsche ជាច្រើនគ្រឿង ហើយរថយន្តខ្លះគាត់ទិញមុនការដាក់លក់ជាផ្លូវការ ១៣ ឆ្នាំឯណោះ។

    ៩. គាត់មានយន្តហោះផ្ទាល់ខ្លួនតាំងពីឆ្នាំ​ ១៩៩៧។

    ១០. គាត់មានសំណេររបស់លោក Leonardo da Vinci ជាច្រើន ដែលគាត់បានដេញថ្លៃទិញក្នុងតម្លៃ ៣០,៨ លានដុល្លារតាំងពីឆ្នាំ ១៩៩៤។

    ១១. ទោះជាគាត់មានលុយច្រើនតែគាត់ធ្លាប់និយាយថា គាត់នឹងឲ្យកូនៗគាត់ម្នាក់ ១០ លានដុល្លារប៉ុណ្ណោះសម្រាប់ធ្វើការវិនិយោគផ្សេងៗ ហើយនៅសល់ប៉ុន្មានគាត់នឹងធ្វើការបរិច្ចាគ។

    ១២. បើទោះជាគាត់រវល់នឹងការងារសប្បុរសធម៌យ៉ាងណាក៏ដោយ ក៏គាត់នៅតែឆ្លៀតធ្វើការងារជាមួយក្រុមហ៊ុន Microsoft ជានិច្ចតាមរយៈភ្នាក់ងារផ្ទាល់ខ្លួន។

    ១៣. គាត់ធ្លាប់និយាយថា បើ Microsoft មិនអាចដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនបានទេ គាត់ប្រហែលទៅធ្វើជាអ្នកស្រាវជ្រាវហើយ។

    ១៤. គាត់មានការចាប់អារម្មណ៍ទៅលើ AI ហើយគាត់មានការព្រួយបារម្មណ៍លើការស៊ើបអង្កេតសម្ងាត់នៅពេលអនាគត។

    ១៥. គាត់ចូលចិត្តក្រុមតន្ត្រី Weezer។

    ១៦. គាត់អានសៀវភៅប្រមាណជា ៥០ ក្បាលក្នុងមួយឆ្នាំៗ។

    ១៧. គាត់មិនចេះភាសារបរទេសនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

     

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay