ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់ចោទថាអាមេរិចអាចជាអ្នកនៅពីក្រោយការស្លាប់របស់អ្នកកាសែត Jamal Khashoggi

    BY autoadmin October 24, 2018
    អ៊ីរ៉ង់ចោទថាអាមេរិចអាចជាអ្នកនៅពីក្រោយការស្លាប់របស់អ្នកកាសែត Jamal Khashoggi

    ទីក្រុងហ្ស៊ឺណែវ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយកាលពីថ្ងៃពុធនេះថាអារ៉ាប៊ីសាអូឌីតនឹងមិនសម្លាប់អ្នកកាសែតល្បីឈ្មោះលោក Jamal Khashoggi ដោយគ្មានការការពារពីអាមេរិចនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអ៊ីស្លាម (IRNA)​។

    ការចោទរបស់អ៊ីរ៉ង់នេះមានឡើងក្រោយពេលប្រធានាធិបតីអាមេរិចលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារនេះថាអាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរៀបចំ “ការបំភាន់ភ្នែកដ៏អន់បំផុត” នៅក្នុងការសម្លាប់អ្នកកាសែតលោក Jamal Khashoggi នៅក្នុងប្រទេសទួរគីថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិកបានប្តេជ្ញានឹងដកហូតទិដ្ឋាការរបស់អ្នកដែលពាក់ពាន់ក្នុងរឿងនេះទាំងអស់។

    ទីភ្នាក់ងារព័ត៌មានអ៊ីស្លាម (IRNA) បានបន្ថែមថាការជ្រោមជ្រែងរបស់អាមេរិកកន្លងមកបានធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើការបំផ្ទុះគ្រាប់បែកប្រឆាំងនឹងជនស៊ីវិលនៅក្នុងសង្គ្រាមយេម៉ែន។ ដូច្នេះហើយអ៊ីរ៉ង់មិនជឿថាអារ៉ាប៊ីសាអ៊ូឌីតហ៊ានធ្វើវាតែម្នាក់ឯងដោយគ្មានអ្នកជ្រោមជ្រែងនោះទេ៕

    ប្រភព៖ Reuters

     

    Share This Post: