មិនមែនចេះយកតាមខ្លួននោះទេ! ទាំងនេះគឺជារបស់ដែលអ្នកគួរទុក និងមិនគួរទុកនៅក្នុងកាបូបដៃ
មនុស្សប្រុសជាច្រើននិយមដាក់សម្ភារៈមួយចំនួនក្នុងកាបូបដៃរបស់ពួកគេជានិច្ច ដោយអ្នកខ្លះគិតថា សម្ភារៈទាំងនោះចាំបាច់ត្រូវដាក់តាមខ្លួន ឬអ្នកខ្លះភ្លេចខ្លួនមិនបានយករបស់ទាំងនោះចេញកាបូបហើយក៏ចេះតែដាក់តាមខ្លួនរហូតទៅ។ យ៉ាងណាក្តី មានរបស់មួយចំនួន ដែលអ្នកមិនគួរដាក់ក្នុងការបូបនិងយកតាមខ្លួនរហូតទេដូចជា៖
១.កាតសន្តិសុខសង្គម៖ ក្នុងករណីបាត់បង់ការបូប ជនខិតខូតអាចលួចយកកាត់នេះទៅប្រើក្នុងគោលបំណងអាក្រក់ផ្សេងៗ។
២.វិក័យប័ត្រធនាគារ ទិញទំនិញ និងមូលប្បទានប័ត្រ៖ ក្នុងករណីអ្នកណាម្នាក់បានឃើញឯកសារទាំងនេះ គេអាចដឹងខ្ទង់ចំណូល ចំណាយរបស់អ្នកបាន ដូចនេះអ្នកគួរបោះឯកសារទាំងនេះចោលក្រោយពេលពិនិត្យវារួច។
៣.កាតឥណទាន និងឥណពន្ធ៖ ក្នុងករណីបាត់បង់គេអាចលួចចូលទៅយកប្រាក់ក្នុងគណនីរបស់អ្នកបាន។
៤. USB flash drives៖ ប្រសិនបើវាផ្ទុកនូវទិន្នន័យសំខាន់នោះ អ្នកគួររក្សាវាទុកឲ្យបានត្រឹមត្រូវ កុំដាក់ក្នុងការបូបឲ្យសោះក្រែងមានការបាត់បង់ ឬខូចខាតដោយប្រការណាមួយ។
៥.ស្រោមអនាម័យ៖ បើគេបានឃើញក្នុងការបូបរបស់លោកអ្នកមានរបស់មួយនេះ គេអាចនឹងគិតអ្នកក្នុងផ្លូវផ្សេងមួយទៀត។
អ្វីដែលលោកអ្នកគួរដាក់ក្នុងការបូបដៃគឺរូបថតមនុស្សជាទីស្រលាញ់របស់លោកអ្នក ដើម្បីឲ្យអ្នកបានឃើញមុខពួកគេជាប្រចាំពេលបើកការបូបម្តងៗ និងបង្ហាញថាពួកគេជាមនុស្សសំខាន់សម្រាប់លោកអ្នក៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside




