ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Jack Ma ធ្លាប់ប្រាប់ថា ពីមុនលោកស្អប់ Bill Gates ខ្លាំងណាស់ តែក្រោយមកលោកប្រែចិត្តវិញ ដោយសារគិតឃើញចំណុចនេះ

    BY autoadmin October 26, 2018
    Jack Ma ធ្លាប់ប្រាប់ថា ពីមុនលោកស្អប់ Bill Gates ខ្លាំងណាស់ តែក្រោយមកលោកប្រែចិត្តវិញ ដោយសារគិតឃើញចំណុចនេះ

    ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់សហគ្រិនជំនាន់ក្រោយជាច្រើន ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba​ ចាប់ផ្តើមជំនួញរបស់គាត់ជាលើកដំបូង គឺគាត់មិនចូលចិត្តលោក Bill Gates នោះទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងរបស់សេដ្ឋីរូបនេះកាលពីថ្ងៃព្រហស្បតិ៍។

    ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃការបង្កើតគម្រោងថ្មីមួយនៅឯទីក្រុងតែលអាវីវប្រទេសអ៊ីស្រាអែលលោក Jack Ma បាននិយាយថា កាលពីនៅក្មេងខ្ញុំស្អប់លោក Bill Gates ខ្លាំងណាស់ ពីព្រោះខ្ញុំគិតថាក្រុមហ៊ុនធំៗដូចជា Microsoft, IBM, Oracle អស់នេះ បានឆក់យកឱកាស ដែលមានទាំងអស់។ លោកបានបន្តថានៅពេលលោកបានចាប់ផ្តើម Alibaba ជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ លោកគិតថា ក្រុមហ៊ុនទាំងនេះឱ្យលោកមានការលំបាកក្នុងការចាប់ផ្តើមអាជីវកម្មខ្នាតតូចរបស់លោក ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏ដឹងថា វាមិនមែនជាកំហុសរបស់លោក Bill Gates ឬបុគ្គលសំខាន់ៗផ្សេងទៀតដែលឆក់យកឱកាសពីគាត់នោះទេ! ផ្ទុយទៅវិញទាំងអស់ហ្នឹងវាគ្រាន់តែជាលេសរបស់គាត់ដែលបង្ខាំងឱកាសខ្លួនឯងឱ្យក្លាយជាសហគ្រិនជោគជ័យ។

    គាត់បានបន្ថែមថា មនុស្សយើងចូលចិត្តត្អូញត្អែច្រើន ប៉ុន្តែបើយើងចេះដោះស្រាយបញ្ហានៅនឹងមុខហ្នឹងហើយគឺជាឱកាស។ កាលពីគាត់ចាប់ផ្តើមដំបូង តម្លៃរបស់បច្ចេកវិទ្យាគឺថ្លៃខ្លាំងណាស់ ដែលគាត់ត្រូវបង្ខំចិត្តប្រើបច្ចេកវិទ្យា ដែលមានលក្ខណៈសាមញ្ញៗ គឺវាត្រូវតែបង្ខំចិត្តយ៉ាងនេះ!

    ចាប់តាំងពីនោះមកលោក Jack Ma បានបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយលោក Bill Gates និងតែងតែបាននិយាយលើកឡើងពីមូលនិធិ Bill & Melinda Gates សម្រាប់បំផុសគំនិតសប្បុរសធម៌របស់គាត់ផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយការប្រកួតប្រជែងបន្តិចបន្តួចនៅតែមានរវាងមហាសេដ្ឋីបច្ចេកវិទ្យាពីររូបនេះ។

    កាលពីខែមុនពេលលោក Jack Ma បានប្រកាសអំពីដកខ្លួនចេញរបស់លោកជាប្រធានក្រុមហ៊ុន Alibaba ដោយលោក Jack Ma បាននិយាយថា “ខ្ញុំមិនអាចក្លាយជាសេដ្ឋីនោះទេប៉ុន្តែរឿងមួយដែលខ្ញុំអាចធ្វើបានល្អជាងនេះ គឺចូលនិវត្តន៍មុនសេដ្ឋីទាំងនោះ” ។

    អត្ថបទ៖ លីដា
    ប្រភព៖ CNBC

    Share This Post: