ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើមិនចង់មានបញ្ហារឿងលុយកាក់ទេនោះ ជៀសវាងឲ្យបាននូវចំណុចទាំង៤នេះ

    BY Khmernote Media October 27, 2018
    បើមិនចង់មានបញ្ហារឿងលុយកាក់ទេនោះ ជៀសវាងឲ្យបាននូវចំណុចទាំង៤នេះ

    មនុស្សជាច្រើនមានទស្សនៈផ្សេងៗគ្នាក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ សម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុម្នាក់គឺអ្នកនាង Suze Orman និងជាអ្នកនិពន្ធសៀវភៅ “Women and Money” នោះ បានណែនាំថា ចំណុចខាងក្រោមនេះ គឺជាកំហុសផ្នែកហិរញ្ញវត្ថុដែលមនុស្សទូទៅតែងតែធ្វើ ហើយបើអ្នកមិនចង់មានកំហុសក្នុងការចាយប្រាក់ទេ លោកអ្នកគួរពិចារណា និងជៀសវាង៖

    ១. ទិញផ្ទះ ព្រោះគិតថាខ្លួនគួរតែទិញ៖ បើអ្នកមិនទាន់មានភាពចាំបាច់ខ្លាំងក្នុងការរស់នៅក្នុងផ្ទះដ៏ធំនោះទេ អ្នកពុំគួរទិញផ្ទះព្រោះគិតថាខ្លួនមានលទ្ធភាពហើយ ឬគិតថា ទិញទុកឲ្យហើយសម្រាប់នៅថ្ងៃក្រោយនោះទេ ព្រោះការទិញផ្ទះគឺជាការចំណាយដ៏ធំមួយ ឬបើបង់រំលស់ក៏ប្រើរយៈពេលវែងដែរ។ អ្នកគួរយកប្រាក់ទាំងនោះទៅធ្វើការវិនិយោគ (បង្កើតមុខរបរ ឬទិញអចលនទ្រព្យនៅតំបន់កំពុងអភិវឌ្ឍន៍) សម្រាប់ចំណេញនៅពេលខាងមុខសិន ហើយរង់ចាំដល់ពេលមួយ ដែលអ្នកចាំបាច់ខ្លាំង និងមានប្រាក់ច្រើនចាំទិញផ្ទះ។

    ២. កុំចាយលុយ ព្រោះតែចង់សំញែញដល់អ្នកដទៃ៖ ការចាយលុយរបៀបនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងអស្ចារ្យ ឬឡូយជាដើម តែចុងក្រោយអ្នកនឹងគ្មានសល់អ្វីនោះទេ។ ផ្ទុយទៅវិញអ្នកគួរចាយវាយសន្សំសំចៃតាមលទ្ធភាពជាក់ស្តែងរបស់ខ្លួន។

    ៣. កុំជឿលើអ្នកប្រឹក្សា​ផ្នែកហិរញ្ញវត្ថុខ្លាំងពេល៖ អ្នកមិនគួរធ្វើតាមគំនិតរបស់ពួកគេគ្រប់រឿងដោយមិនពិចារណានោះទេ ព្រោះពេលខ្លះគំនិតរបស់ពួកគេជាគំនិតទូទៅ តែអ្នកស្ថិតនៅក្នុងស្ថានភាពដាច់ដោយលែកមួយផ្សេង ដូចនេះអ្នកគួរយកគំនិតមូលដ្ឋានរបស់អ្នកជំនាញណាម្នាក់មកបំបែក និងប្រើឲ្យត្រូវតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន។

    ៤.កុំខ្ចីលុយរួមគ្នាជាមួយអ្នកណាម្នាក់៖ ឥរិយាបថនេះអាចធ្វើឲ្យអ្នកជាប់បំណុលកាន់តែធ្ងន់ធ្ងរ នៅពេលដៃគូរខ្ចីលុយរបស់អ្នកមានបញ្ហា។ ទោះស្និទស្នាលជាមួយគ្នាប៉ុណ្ណាក៏ដោយ ក៏មិនគួរខ្ចីលុយរួមគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ cnbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay