អ្នកជំនាញថាការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air គឺបណ្តាលមកពីការផ្ទុះគ្រាប់បែក
ហ្សាកាតា៖ ជើងហោះហើរ JT-610 របស់ក្រុមហ៊ុន Lion Air បានហោះទៅកាន់កោះ Pangkal Pinang ដែលជាកោះមួយនៅភាគខាងជើងនៃរដ្ឋធានីហ្សាកាតា ហើយបានបាត់ការទាក់ទងជាមួយការគ្រប់គ្រងនៅវេលាម៉ោង ៦និង៣៣ នាទីព្រឹក (ម៉ោងក្នុងស្រុក) ១៣នាទីក្រោយការហោះហើរ និងបានបណ្តាលឱ្យមនុស្ស១៨៩នាក់នៅលើយន្តហោះនោះមិនសង្ឃឹមថារស់រានមានជីវិតឡើយ។
យោងតាមលោក Soerjanto Tjahjono ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍របស់ឥណ្ឌូណេស៊ីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ វាជាការពិតដែល RTB (ត្រលប់ទៅមូលដ្ឋាន) ត្រូវបានយន្តហោះស្នើសុំមក ប៉ុន្តែយើងនៅតែព្យាយាមរកឱ្យឃើញនូវមូលហេតុពិតរបស់វា។ ពួកយើងក៏សង្ឃឹមថាប្រអប់ខ្មៅ (Black box) នឹងនៅមិនឆ្ងាយពីកន្លែងកើតហេតុ និងអាចរកវាឃើញក្នុងពេលឆាប់ៗនេះ។
នៅលើយន្តហោះនោះត្រូវបានគេឱ្យដឹងថាមានមនុស្សពេញវ័យចំនួន ១៧៨នាក់ កូនក្មេងម្នាក់ ទារកពីរនាក់ អ្នកបើកបរពីរនាក់ និងអ្នកបម្រើ ៥នាក់ មន្ត្រីមកពីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី ២០នាក់ និង ២៣នាក់ជាមន្ត្រីរដ្ឋាភិបាល។




អត្ថបទ៖ លីដា
ប្រភព៖ dailymail