ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីដែលចង់ធ្វើជាប៉ូលិសនៅឥណ្ឌូនេស៊ីត្រូវធ្វើតេស្តិ៍ព្រហ្មចារីជាមុនសិន

    BY Khmernote Media October 31, 2018
    ស្រ្តីដែលចង់ធ្វើជាប៉ូលិសនៅឥណ្ឌូនេស៊ីត្រូវធ្វើតេស្តិ៍ព្រហ្មចារីជាមុនសិន

    ឥណ្ឌូនេស៊ី៖ ច្បាប់នៃការជ្រើសរើសប៉ូលិសមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅតាមប្រទេសនីមួយៗ ដែលមា​នលក្ខខណ្ឌសង្គម ឬជំនឿសាសនាផ្សេងៗគ្នាដែរ។ តួយ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានច្បាប់ជ្រើសរើសប៉ូលិសស្រីដ៏ចម្លែកមួយ គឺពួកនាងត្រូវធ្វើតេស្តត្រួតពិនិត្យព្រហ្មចារី ឬភាពបរិសុទ្ធជាមុនសិន ហើយទាល់តែពួកនាងជាប់តេស្តទាំងនេះ ទើបអាចប្រលងចូលធ្វើប៉ូលិសបាន។ របៀបនៃការធ្វើតេស្តនេះគឺគេនឹងប្រើប្រាស់ម្រាមដៃចំនួន ២ ស៊កចូលទៅក្នុងទ្វាមាសរបស់ស្រ្តី ដើម្បីឲ្យដឹងថា តើសន្ទះព្រហ្មចារីរបស់ពួកនាងបានដាច់រហែកឬនៅ និងដើម្បីឲ្យដឹងពីទំហំទ្វាមាសរបស់ពួកនាងថាតើ រីក ឬយា កម្រិតណា។ តាមការអះអាងរបស់ក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានឲ្យដឹងថាច្បាប់នេះត្រូវបានគេប្រើជាយូរមកហើយ ពុំមែនជាអ្វីថ្មីនោះទេ។ មូលហេតុដែលគេប្រើប្រាស់វិធីនេះព្រោះគេជឿថា ប៉ូលិសស្រីត្រូវតែជាមនុស្សរឹងមាំ ដាច់ខាតមិនមែនជាអតីតស្ត្រីរកស៊ីផ្លូវភេទ ឬអ្នកដែលសកម្មក្នុងជីវិតផ្លូវភេទឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay