ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្នេហ៍ស្មោះធ្វើឱ្យព្រះនាងម្ចាស់របស់ជប៉ុនបោះបង់ចោលនាមជារាជវង្សទៅរៀបការជាមួយបុរសសាមញ្ញ

    BY autoadmin October 30, 2018
    ស្នេហ៍ស្មោះធ្វើឱ្យព្រះនាងម្ចាស់របស់ជប៉ុនបោះបង់ចោលនាមជារាជវង្សទៅរៀបការជាមួយបុរសសាមញ្ញ

    ជប៉ុន៖ ព្រះនាងម្ចាស់ Ayako របស់ជប៉ុន ដែលជាបុត្រីរបស់បងជីដូនមួយនៃអធិរាជ Akihito បានលះបង់ឋានៈជាព្រះនាងរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីរៀបការជាមួយលោក Kei Moriya ដែលជារាស្ត្រសាមញ្ញម្នាក់ធ្វើការឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយ។

    ក្នុងព្រះរាជ្យពិធីអភិសេករបស់ព្រះនាងម្ចាស់ Ayako ព្រះជន្ម ២៨វស្សា គេឃើញថាព្រះនាងស្ថិតក្នុងឈុត Uchiki kimono ពណ៌លឿងយ៉ាងស្រស់ស្អាត ដែលប៉ាក់ជាមួយផ្កាពណ៌ផ្កាឈូកនិងស្លឹកពណ៌បៃតង។ ចំពោះសក់របស់ព្រះនាងទ្រង់បានពាក់សក់ ដែលនៅក្នុងរចនាបទប្រពៃណី និងមានកាន់ផ្លិតមួយផងដែរ។ ចំណែកកូនកំលោះ ដែលជារាស្ត្រសាមញ្ញរបស់ព្រះនាង គឺស្ថិតនៅក្នុងខោអាវពណ៌ខ្មៅជាមួយនឹងមួកសូត្រពណ៌ខ្មៅដែលមើលទៅដូចជារចនាបទបញ្ចឹមប្រទេស។

    ចំពោះនៅក្នុងច្បាប់ និងទំនៀមទំលាប់របស់ប្រទេសជប៉ុនវិញ ស្ត្រីដែលរៀបការជាមួយគ្រួសាររាជវង្សនឹងទទួលបានឋានៈអធិរាជ ប៉ុន្តែស្ត្រីក្នុងគ្រួសាររាជវង្ស ដែលសម្រេចចិត្តរៀបការជាមួយជនសាមញ្ញ គឺត្រូវតែបោះបង់ចោលនាមជារាជវង្សរបស់ពួកគេជារៀងរហូត។ ត្រលប់ទៅរឿងស្នេហាមួយគូរនេះវិញ ព្រះនាងម្ចាស់ Ayako ហាក់ដូចជាមានចិត្តរីករាយក្នុងការប្រគល់ឋានៈជារាជវង្សរបស់ព្រះនាង ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយលោក Kei Moriya ដែលជារាស្ត្រធម្មតា។ ទ្រង់បានបន្ថែមថាទ្រង់គឺពោរពេញទៅដោយសុភមង្គលពេលនេះ។ ជាការពិតណាស់ ការស្រឡាញគឺយកឈ្នះអ្វីៗគ្រប់យ៉ាង។

    អត្ថបទ៖ លីដា
    ប្រភព៖ accessonline

    Share This Post: