កីឡា

ពានរង្វាន់ហូមស័្ពតកំពុងចាប់ផ្ដើមទទួលពាក្យចាប់ពីពេលនេះតទៅ ខណៈដែលការប្រកួតចាប់ផ្ដើមនៅខែវិច្ឆិកានេះហើយ

BY
Khmernote Media
October 30, 2018

នៅក្នុងខែវិចិ្ឆកាខាងមុខនេះការប្រកួតពានរង្វាន់ថ្មីមួយនឹងលេចឡើងដើម្បីឲ្យបណ្ដាយុវជនឫក៏ក្លឹបផ្សេងៗមានឱកាសចូលរួមប្រកួតដើម្បីដណ្ដើមយកពានរង្វាន់នេះរួមជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុនលក់សំភារៈកីឡាហូមស័្ពតឫក៏ពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះតទៅ។ ដែលប្រាក់រង្វាន់ជ័យលាភីពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 មានចំនួនដល់ទៅ 1000ដុល្លា។ ការចុះឈ្មោះចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។ ពាក្យចុះឈ្មោះចូលរួមប្រកួតអាចរកបាននៅក្រុមហ៊ុនលក់សំភារៈកីឡាហូមស្ព័ត ឫក៏អាចទាក់ទងតាមលេខទូរស័ព្ទ 012 628 869 និង 069 996 967។

បុត្រ

Share This Post: