ទើបធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីហើយ ឥលូវធ្លាក់យន្តហោះធន់តូចមួយទៀតនៅទួរគីម្តង
ប្រទេសទួរគី៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Demiroren ក្នុងស្រុកមួយបានរាយការណ៍ថា មនុស្សចំនួន០២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលយន្តហោះធុនតូច (យន្តហោះសម្រាប់ហ្វឹកហាត់) មួយគ្រឿងបានធ្លាក់នៅខេត្ត Antalya ភាគខាងត្បូងប្រទេសទួរគីកាលពីថ្ងៃអង្គារកន្លងទៅ។ យោងតាមវេបសាយសារពត៌មាន សុីនហួរ បានចុះនាថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
អាកាសយានិក០២រូបនោះបានស្លាប់ភ្លាមៗនៅពេល ដែលយន្តហោះធុនតូចប្រភេទ TC KIM បានធ្លាក់ទៅលើដី នៅឯស្រុកម៉ាណាវ៉ាជីត ភាគខាងត្បូងនៃខេត្ត Antalya ។ លោក Mustafa Yigit អភិបាលខេត្តម៉ាណាវ៉ាជីតបានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះទាំង០២នាក់ត្រូវបានគេយកចេញពីបំណែកបាក់បែករួចរាល់ហើយ។
ក្រុមកងរាជអាវុធហត្ថ និងក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានគ្រោះថ្នាក់នោះ។ យ៉ាងណាមិញមូលហេតុនៃការធ្លាក់យន្តហោះនៅមិនទាន់ត្រូវបានកំណត់ទេ៕



អត្ថបទ៖ លីដា
ប្រភព៖ សុីនហួរ