មហាសេដ្ឋី Jack Ma៖ សួរខ្លួនឯង៣សំណួរនេះសិន បើចង់ឱ្យជោគជ័យលើអាជីវកម្មថ្មី
លោកមហាសេដ្ឋី Jack Ma ដែលជាសហគ្រិនដ៏ល្បីរូបនេះ បានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការឃ្លាំមើលរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។
លោកបានបន្តថា៖ «ត្រូវតែគិតអំពីសំណួរទាំងនេះ ហើយបន្ទាប់មកអ្នកនឹងមិនភ័យខ្លាចវាទេ អ្នកនឹងមានសុទិដ្ឋិនិយម អ្នកនឹងដឹងពីអ្វីដែលអ្នកចង់បាន ហើយអ្នកនឹងមិនបាត់បង់វាឡើយ»។ លោកបានប្រាប់ថាក្រុមហ៊ុន Alibaba មិនមែនចំណាយពេលតែមួយឆ្នាំឬពីរឆ្នាំ ដើម្បីបានឈរដល់ថ្ងៃនេះទេ។
លោកម៉ាបាននិយាយថាក្រុមស្ថាបនិករបស់លោកមិនមានប្រាក់ចំណូលច្រើននោះទេនៅពេលពួកគេបង្កើតក្រុមហ៊ុន Alibaba ដំបូង ប៉ុន្តែពួកគេបានបង្ហាញថាពួកគេអាចបានជោគជ័យបានដោយការខិតខំប្រឹងប្រែង និងជឿលើទស្សនៈពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើឱ្យ ក្រុមហ៊ុន Alibaba ប្រសើរឡើង។

អត្ថបទ៖ លីដា
ប្រភព៖ CNBC