អាហ្គានីស្ថាន៖ របាយការណ៍ពត៌មានទាន់ហេតុការណ៍មួយបាននិយាយថា ឧទ្ធម្ភាគចក្រយោធារបស់អាហ្វហ្គានីស្ថានមួយបានធ្លាក់ និងបានសម្លាប់មនុស្សទាំងអស់ចំនួន ២៥នាក់ ក្នុងនោះរួមមានមន្រ្តីខេត្ត និងមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនផងដែរ។ យោងតាមការរាយការណ៍របស់ Reuters ថ្ងៃពុធ ទី៣១ តែតុលា វេលាថ្ងៃត្រង់នេះ។
លោក Naser Mehri អ្នកនាំពាក្យឱ្យអភិបាលខេត្ត Farah ភាគខាងលិចអាហ្គានីស្ថានបាននិយាយថា ឧទ្ធម្ភាគចក្រកងទ័ពពីរគ្រឿងកំពុងធ្វើដំណើររបស់ខ្លួនទៅខេត្ត Herat ប៉ុន្តែជាអកុសលឧទ្ធម្ភាគចក្រមួយក្នុងចំនោមឧទ្ធម្ភាគចក្រកងទ័ពទាំងពីរបានបាត់បង់ការគ្រប់គ្រង។ អ្នកនាំពាក្យបានបន្តថា យន្តហោះបានធ្លាក់នៅក្នុងស្ថានភាពអាក្រក់ដោយសារពួកសកម្មប្រយុទ្ធបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនោះ។

អត្ថបទ៖ លីដា
ប្រភព៖ yahoo