ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏លេចធ្លោ ពាកក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅកោះបាលីនៅឆ្នាំ២០០២ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ

    BY autoadmin January 19, 2022
    សកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏លេចធ្លោ ពាកក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅកោះបាលីនៅឆ្នាំ២០០២ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ

    សកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏លេចធ្លោម្នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សចំនួន ២០២ នាក់ ត្រូវបានតុលាការនៃទីក្រុងហ្សាការតា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង។ សកម្មប្រយុទ្ធឈ្មោះ Aris Sumarsono ហៅក្រៅ Zulkarnaen គឺជាអតីតមេបញ្ជាការយោធាក្រុម Jemaah Islamiah (JI) ដែលជាបណ្តាញសកម្មប្រយុទ្ធនៅអាស៊ីអាគ្នេយ៍ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។

    គាត់ត្រូវបានគេចាប់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចំណាយពេលជិត ១៨ឆ្នាំ ហើយត្រូវបានកាត់ទោសចំពោះការទម្លាក់គ្រាប់បែកនៅកោះបាលី ក៏ដូចជាការវាយប្រហារជាច្រើនទៀត ដែលធ្វើឡើងដោយអង្គភាពពិសេសក្រោមការបញ្ជារបស់គាត់។ គ្រាប់បែកត្រូវបានបំផ្ទុះទៅលើបារចំនួន ២ ដែលពោរពេញដោយភ្ញៀវទេសចរបរទេស ហើយវាគឺជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ី។ ពោលគឺត្រឹមតែជាង ១ឆ្នាំ បន្ទាប់ពីសោកនាដកម្ម ៩/១១ នៅឯសហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: