កីឡា

Zaha ត្រូវគេគំរាមសម្លាប់ទាំងគ្រួសារ ក្រោយពេលជួយឲ្យ Crystal Palace ទទួលបានបាល់ Penalty សុតតាមស្មើ Arsenal កាលពីថ្ងៃអាទិត្យកន្លងទៅ

BY
Khmernote Media
October 31, 2018

ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្លឹប Crystal Palace បានបង្ហាញពីអារម្មណ៍ដ៏រន្ធត់នៃការគំរាមសម្លាប់បង្ហោះទៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទីតាមស្មើក្លឹបកាំភ្លើងធំ Arsenal ដោយលទ្ធផល 2-2 កាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្នុងសារគំរាមសម្លាប់និងរើសអើងដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United នេះទទួលបាននោះគឺដោយសារតែ Zaha ត្រូវគេចោទប្រកាន់ថាធ្វើពុតជាដួលនៅក្នុងតំបន់គ្រោះថ្នាក់ដើម្បីទទួលបានបាល់ Penalty សុតតាមស្មើក្លឹបកាំភ្លើងធំ Arsenal នៅចុងម៉ោងនៃការប្រកួត។ ការប៉ះទង្គិចរបស់ Zaha ជាមួយនឹងខ្សែបម្រើ Xhaka នោះ នៅក្នុងបទសំភាសន៍ Xhaka ក៏ទទួលស្គាល់ថា៖ គ្រាប់បាល់ Penalty នោះ Zaha សមនឹងទទួលបានដោយសារតែរូបនេះបានយកជង្គង់ទៅប៉ះជាមួយនឹង Zaha មែនដូច្នោះអាជ្ញាកណ្ដាលផ្ដល់បាល់ Penalty ឲ្យ Zaha គឺជារឿងត្រឹមត្រូវ។

ក្រោយការប្រកួតបានបញ្ចប់ Zaha បានសម្រេចចិត្តបង្ហោះសារមួយចូលក្នុងបណ្ដាញសង្គម Instagram ដោយនិយាយពីអារម្មណ៍ដ៏រន្ធត់របស់គេត្រូវបានគេគំរាមសម្លាប់ទាំងគ្រួសារនិងការរើសអើងដោយសារតែ Zaha ត្រូវគេចោទថាមានបំណងបន្លំធ្វើជាដួលដើម្បីទទួលបានបាល់ Penalty 11 ម៉ែត្រ។

Zaha បាននិយាយនៅក្នុងបណ្ដាញសង្គមថា៖ ចំពោះមនុស្សដែលមានបំណងរើសអើសខ្ញុំហើយជាពិសេសមានបំណងចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ ខ្ញុំសូមជូនពរឲ្យគ្រួសារអ្នកជួបតែរឿងល្អៗជានិច្ច។ ជីវិតខ្ញុំនៅតែល្អទោះបីជាមានអ្នកស្អប់ខ្ញុំក៏ដោយ។ 

 

បុត្រ

ប្រភព៖ 90min

Share This Post: