អន្តរជាតិ

ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ពេលនេះឆ្លងគ្រប់ខេត្តក្រុងទាំង ៧៧ ទូទាំងប្រទេសថៃ

BY
autoadmin
January 21, 2022

នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃប្រទេសថៃ នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានប្រកាសថា វ៉ារ្យ៉ង់អូមីក្រុង ឥឡូវនេះត្រូវបានរកឃើញនៅក្នុងខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ។ ប្រធាននាយកដ្ឋានលោក Supakit Sirilak បាននិយាយថា ខេត្តក្រុងចំនួន ១០ ដែលមានករណី អូមីក្រុង ច្រើនជាងគេ គឺទីក្រុងបាងកក (៤ ១៧៨ ករណី), ឈុនបុរី (៨៣៧ ករណី), ភូកេត (៤៣៤ ករណី) រ៉យអ៊េត, (៣៥៥ ករណី), សាមុតប្រាកាន (៣២៩ ករណី), ស៊ូរ៉ាត់ថានី (៣១៩ ករណី។ ), កាឡាស៊ីន (៣០១ ករណី), ឧដុង្គ ថានី (២១៧ ករណី), ឈៀម៉ៃ (២១៤ ករណី) និង ខនកែន (២១៤ ករណី) ។

លោក Supakit បាននិយាយថា ៩៧-៩៨% នៃករណីជំងឺ COVID-19 ថ្មីៗនៅក្នុងប្រទេសថៃ ឥឡូវនេះគឺជាការប្រភេទ អូមីក្រុង ប៉ុន្តែតួលេខនេះត្រូវបានគេរំពឹងថា នឹងមានរហូតដល់ពេញ ១០០% នៅចុងខែនេះ។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយជំងឺ COVID-19 វ៉ារ្យ៉ង់ដែលតា នៅតែជាប្រភេទដែលធ្វើឱ្យមានអ្នកស្លាប់ភាគច្រើន។ ជាមួយគ្នានេះដែរ លោក Supakit បានជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងជំរុញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងឡើងវិញដោយវ៉ារ្យ៉ង់ថ្មីនេះ ព្រោះថា អូមីក្រុង អាចចម្លងអ្នកធ្លាប់ឆ្លងជំងឺ COVID-19 ម្ដងទៀតបាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: