សាកលវិទ្យាល័យទាំង១០ ដែលល្អបំផុតនៅលើពិភពលោក បើមានឱកាសបានរៀន ដឺងតែអនាគតភ្លឺស្វាងមិនខាន
ស្ថាប័ន Ivy League បានគ្របដណ្តប់ស្ទើរតែគ្រប់ចំណាត់ថ្នាក់មហាវិទ្យាល័យ ហើយស្ថាប័នដ៏ល្បីនេះ មានសាស្រ្តាចារ្យដែលទទួលបានការគោរពច្រើនបំផុតនៅលើពិភពលោក ដោយផ្តល់នូវធនធានជំនួយឥតសំណង និងរកចំនូលបានរាប់លានដុល្លារពីការស្រាវជ្រាវជារៀងរាល់ឆ្នាំ។
ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ U.S. News & World Report បានវាយតម្លៃសាកលវិទ្យាល័យចំនួន ១.២៥០ នៅក្នុងប្រទេសចំនួន ៧៥ ដើម្បីជ្រើសយកសាកលវិទ្យាល័យដែលល្អបំផុតប្រចាំឆ្នាំ ២០១៩។
លោក Robert Morse ជាប្រធានអ្នកយុទ្ធសាស្ត្រទិន្នន័យរបស់ US News បាននិយាយថា៖ “នៅពេលយើងចាប់ផ្តើមចុះផ្សាយចំណាត់ថ្នាក់សកលវិទ្យាល័យ ដែលល្អបំផុតដំបូង គឺមានសកលវិទ្យាល័យចំនួន៥០០ មកពី ១១ប្រទេសបានចូលរួម ក្រោយមកយើងបានបន្ថែមសកលវិទ្យាល័យចំនួន ៧៥០ និងពង្រីកទៅដល់ ៧៥ប្រទេស” ។
យ៉ាងណាមិញដើម្បីត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីនេះសាកលវិទ្យាល័យចាំបាច់ត្រូវមានឯកសារស្រាវជ្រាវសិក្សាចំនួន ១៥០០ច្បាប់ ក្នុងចន្លោះពីឆ្នាំ ២០១២ និង ២០១៦។ សាកលវិទ្យាល័យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានវាយតម្លៃដោយផ្អែកលើកត្តាចំនួន១៣ រួមទាំងកេរ្តិ៍ឈ្មោះស្រាវជ្រាវជាសកល និងក្នុងតំបន់។
ខាងក្រោមនេះគឺជាសាកលវិទ្យាល័យល្អបំផុតទាំង ១០នៅលើសាកលលោក៖
១០. សាកលវិទ្យាល័យវ៉ាស៊ីនតោន

ទីតាំង៖ ទីក្រុងស៊ីថល សហរដ្ឋអាមេរិក

ទីតាំង៖ ព្រីនស្តុន, សហរដ្ឋអាមេរិក
និស្សិតសរុប៖ ៨.២៧៣
៨. សាកលវិទ្យាល័យកូឡុំបៀ

ទីតាំង៖ ញូវយ៉ក, សហរដ្ឋអាមេរិក
និស្សិតសរុប៖ ២៥.៩៦៨
៧. សាកលវិទ្យាល័យខេមប្រិច

ទីតាំង៖ ខេមប្រ៊ីជ, ចក្រភពអង់គ្លេស
៦. វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វញ៉ា

ទីតាំង៖ Pasadena, សហរដ្ឋអាមេរិក
៥. សាកលវិទ្យាល័យ Oxford

៤. សាកលវិទ្យាល័យ California Berkeley

៣. សាកលវិទ្យាល័យស្ទែនហ្វដ

២. វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts

១. សាកលវិទ្យាល័យហាវ៉ាដ

ប្រភព៖ CNBC