ឃើញប្រពន្ធកើតបានកូនស្រី ប្តីអប្រិយលួចយកកូនទៅលក់ ដោយសារចង់បានកូនប្រុសជាងកូនស្រី
ចិន៖ បុរសជនជាតិចិនម្នាក់បានសម្រេចលក់កូនស្រីអាយុ១០ថ្ងៃរបស់ខ្លួនឲ្យទៅគេក្នុងតម្លៃ ៥,៧៤០ ដុល្លារ ព្រោះតែគាត់មិនស្រលាញ់កូនស្រីទាល់តែសោះ និងចង់បានតែកូនប្រុស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ហើយបុរសជាឪពុករូបនេះមានឈ្មោះថា Xiaohui ។ ក្រោយពីបានលក់កូនស្រីរបស់ខ្លួនឲ្យទៅគេរួច បុរសរូបនេះមិនព្រមឲ្យម្តាយបង្កើតរបស់គាត់ចូលលេងក្នុងផ្ទះទាល់តែសោះ ដោយពេលម្តាយមកលេង និងចង់មើលមុខចៅ គាត់តែប្រាប់ថារវល់អីចេះ អីចុះរហូត។
ដោយមានការសង្ស័យទើបស្រីជាម្តាយរបស់លោក Xiaohui បានប្តឹងប៉ូលិស ហើយធ្វើឲ្យរឿងនេះបែកធ្លាយការពិតនេះតែម្តង។ នៅមុខប៉ូលិសលោក Xiaohui បានសារភាពថា គាត់ពិតជាបានលក់កូនស្រ្តីរបស់គាត់ឲ្យទៅគេមែន ព្រោះគាត់មានកូនស្រីអាយុ ១០ឆ្នាំម្នាក់រួចមកហើយ ទើបគាត់មិនចង់បានកូនស្រីម្នាក់ទៀតទេ និងសម្រេចលក់កូនស្រីនេះចោលតែម្តង។ ពេលនេះលោក Xiaohui ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីធ្វើការអប់រំ ហើយកូនស្រីនោះក៏ត្រូវបានគេរកឃើញ និងប្រគល់ទៅកាន់គ្រួសារវិញដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

