អន្តរជាតិ

មន្ត្រីស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិកបានស្នើផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៦០ លានដូស ឱ្យទៅប្រទេសកូរ៉េខាងជើង

BY
autoadmin
January 22, 2022

មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានស្នើផ្តល់ប្រទេសកូរ៉េខាងជើងនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦០ លានដូស។ កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ជាការចង់ផ្សះផ្សាគ្នាពីភាគីអាមេរិក ដើម្បីជំរុញកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ នេះបើតាមលោក Park Jie-won ប្រធាន​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េខាងត្បូង​។ សមាជិកសភាម្នាក់បានដកស្រង់សម្តីលោកស្រី Park ហើយបាននិយាយថា សហរដ្ឋអាមេរិកស្នើផ្តល់ថ្នាំនេះក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាននិយាយថា ការស្នើផ្តល់ជូននោះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង (Kim Song)។ គាត់ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍ ហើយបានសួរថា តើវ៉ាក់សាំងនេះគឺ Pfizer ឬ Moderna ។ លោក Park ក៏​បាន​រាយការណ៍​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ទុក​ចិត្ត​វ៉ាក់សាំង​រុស្ស៊ី ឬ​ចិន​ទេ ហើយ​ហាក់​ដូចជា​ចាប់​អារម្មណ៍​តែវ៉ាក់សាំងពី​អាមេរិក​ប៉ុណ្ណោះ។ វាមិនច្បាស់ទេថា កូរ៉េខាងជើង ដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលនៅឆ្នាំនេះ នឹងទទួលយកការផ្តល់ជូន ឬយ៉ាងណា។ ថ្មីៗនេះ ប្រទេសនេះបាននិយាយថា ខ្លួនអាចនឹងផ្ដើមសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបសារជាថ្មី ចាប់តាំងពីការផ្អាកកាលពីខែមេសា ឆ្នាំ២០១៨៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: