ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែពុំមានការព្រមានពីរលកយក្សស៊ូណាមិទេ

    BY autoadmin January 22, 2022
    គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែពុំមានការព្រមានពីរលកយក្សស៊ូណាមិទេ

    ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅក្នុងខេត្ត Oita, Miyazaki, Kumamoto និង Kochi ភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែមិនមានការព្រមានពីរលកយក្សស៊ូណាមិទេ។ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារនៅម៉ោងប្រហែល ១៖០៨ នាទី យប់រំលងអធ្រាត្រ ម៉ោងក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ការរញ្ជួយគឺចេញក្នុងឆ្នេរសមុទ្រ Kyushu ជម្រៅ ៤៥ គីឡូម៉ែត្រ។ វាមានអាំងតង់ស៊ីតេអតិបរមា ៥ បូក លើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុនពី ០ ដល់ ៧ ។

    គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សច្រើនជាង ១០នាក់ ត្រូវរងរបួស ខណៈមានការខូចខាតអគារ និងផ្លូវមួយចំនួន។ ចំណែកនៅទីក្រុង Nobeoka ខេត្ត Miyazaki គ្រួសារចំនួន ៣៤០ គ្រួសារ គ្មានទឹកប្រើប្រាស់ ដោយសារទុយោទឹកបានបែកដោយសារការរញ្ជួយ ហើយរថយន្ត​ដឹក​ទឹក​​ត្រូវ​បាន​គេបញ្ជូន​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត។ អគ្គិសនីត្រូវបានកាត់នៅតំបន់ខ្លះ ប៉ុន្តែវាត្រូវបានស្តារឡើងវិញបានភ្លាមៗវិញដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយត្ន័ផ្សេងៗ ហើយទីភ្នាក់ងារ​រំពឹងថា ​នឹង​មាន​រញ្ជួយ​ដី​ខ្លាំង​ស្រដៀង​គ្នា​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: