កីឡា

អតីតខ្សែប្រយុទ្ធ Man Utd ទាំងពីរនាក់ Zlatan និង Rooney ជាប់ឈ្មោះជាកីឡាករ MVP នៅលីគអាមេរិក

BY
Khmernote Media
November 1, 2018

អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Zlatan Ibrahimovic និងកីឡាករ Wayne Rooney ត្រូវបានជាប់ឈ្មោសម្រាប់ពានរង្វាន់ MVP(កីឡាករល្អ) របស់ក្របខ័ណ្ឌ Major League Soccer។
 ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Rooney អាយុ 33 ឆ្នាំនិងខ្សែប្រយុទ្ធ Ibrahimovic វ័យ 37 ឆ្នាំរបស់ក្រុម LA Galaxy ត្រូវបានជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតបន្ទាប់ពីរដូវកាលដំបូងរបស់គេនៅអាមេរិក។ គ្រាប់បាល់ចំនួន 12 គ្រាប់របស់កីឡាករ Rooney និងបញ្ចូនបាល់ចំនួន 7 លើកក្នុងការបង្ហាញខ្លួនចំនួន 20 ប្រកួតសម្រាប់ក្រុម DC បានជួយឱ្យពួកគេមានកៅអីវគ្គជម្រុះ។

ខ្សែប្រយុទ្ធអន្តរជាតិរបស់ស៊ុយអែត Ibrahimovic ស៊ុតបញ្ចូលទីបាន 22 គ្រាប់និងបញ្ចូនបាន់បាន 10 លើកក្នុងការបង្ហាញខ្លួន 27 ប្រកួត។ កីឡាករ MVP របស់ក្របខណ្ឌ Major League Soccer មានដូចជាកីឡាករ Miguel Almiron (Atlanta United), Zlatan Ibrahimovic (LA Galaxy), Josef Martinez (Atlanta United), Wayne Rooney (D.C. United) និង Carlos Vela (Los Angeles Football Club)។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

Share This Post: