ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងសុខាភិបាលថៃ៖ យុវជនថៃ ២ លាននាក់កំពុងតែមានជំងឺញៀនហ្គេម

    BY Khmernote Media November 5, 2018
    ក្រសួងសុខាភិបាលថៃ៖ យុវជនថៃ ២ លាននាក់កំពុងតែមានជំងឺញៀនហ្គេម

    ថៃ៖ កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសមួយថា មកទល់នឹងពេលនេះមានយុវជនថៃប្រមាណជា ២ លាននាក់ កំពុងតែមានជំងឺញៀននឹងការលេងហ្គេមយ៉ាងធ្ងន់ធ្ងរ ដែលអាណាព្យាបាលត្រូវតែមានវិធានការជាបន្ទាន់មួយ។ បើយោងតាមលោកវេជ្ជបណ្ឌិត Piyasakol Sakolsatayadorn ជាអ្នកជំនាញផ្នែកសុខភាពសាធារណៈបានពន្យល់ប្រាប់ថា ការរកឃើញខាងលើនេះគឺផ្អែកទៅលើរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានកំណត់ពីប្រភេទនៃជំងឺញៀននឹងការលេងហ្គេមនេះ។

    សូមបញ្ជាក់ថា ជំងឺញៀននឹងការលេងហ្គាមត្រូវបានអង្គការសុខភាពពិភពលោកកំណត់ថា គឺជាការផ្តោតនឹងការលេងហ្គេមច្រើនម៉ោងក្នុងមួយថ្ងៃៗ ដោយមិនចាប់អារម្មណ៍លើអ្វីផ្សេងដូចជា​ការរៀនសូត្រ ការងារ និងទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ឬបងប្អូននោះទេ។ ហើយការរកឃើញរបស់របស់ក្រសួងសុខាភិបាលថៃបាន បង្ហាញថាយុវជនថៃប្រមាណជា ២ លាននាក់ កំពុងតែស្ថិតនៅក្នុងសភាពដូចបានរៀបរាប់ខាងលើនេះ។ ជាដំណោះស្រាយបឋម ខាងក្រសួងសុខាភិបាលថៃបានបំពាវនាវឲ្យម្តាយឪពុកគ្រប់រូបត្រូវកំណត់ពេលវេលាលេងហ្គេមសម្រាប់កូនៗពួកគាត់ឲ្យបានច្បាស់លាស់ ដោយមិនត្រូវឲ្យពួកគេលេងហ្គេមលើសពី ២ ក្នុងមួយថ្ងៃនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay