ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Tim Cook ទោះបីមានលុយរាប់រយលានដុល្លារមែនពិត ក៏មិនដៃទូលាយចាយវាយផ្តេសផ្តាសដែរ

    BY autoadmin November 2, 2018
    Tim Cook ទោះបីមានលុយរាប់រយលានដុល្លារមែនពិត ក៏មិនដៃទូលាយចាយវាយផ្តេសផ្តាសដែរ

    លោក Tim Cook អាយុ ៥៨ឆ្នាំ គឺជានាយក​ប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃរាប់លានលានដុល្លារដំបូងរបស់ពិភពលោក។ តែយ៉ាងណាមិញគាត់ហាក់ដូចជាមិនមានទ្រព្យសម្បត្តិច្រើនជាងអ្នកមានដទៃណាស់ណាទេ។ លោក Tim Cook មានទ្រព្យសម្បត្តិត្រឹមតែ ៦២៥លានដុល្លារតែប៉ុណ្ណោះ ខនៈដែលនាយក​ប្រតិបត្តដូចជាលោក Mark Zuckerberg និង Larry Page មានទ្រព្យសម្បត្តិរាប់សិបកោដិលានដុល្លារ។

    លោក Tim Cook ដែលធ្លាប់តែជាកូនកម្មករលើនាវា បាននិយាយថាលោកមិនឆ្លក់វង្វេងជាមួយនឹងលុយនោះទេ។ យ៉ាងណាមិញខាងក្រោមនេះគឺជាអ្វីដែលលោកបានធ្វើ និងទទួលពីលុយដែលគាត់មាន៖

    លោកមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៦២៥លានដុល្លារ ដែល ៦២២លានដុល្លារជាភាគហ៊ុនរបស់គាត់ជាមួយនឹង Apple  និង ជាង៣លានដុល្លារផ្សេងទៀតគឺបានមកពី Nike។ ការពិតទ្រព្យសម្បត្តិគាតអាចនឹងមានច្រើនជាងនេះ ប៉ុន្តែពុំមានការផ្សព្វផ្សាយជាសាធារណៈណាមួយដឹងនូវចំនួនពិតប្រាកដនោះទេ តែទោះជាយ៉ាងណាវានៅតែតិចជាងនាយកផ្នែកខាងបច្ចេកវិទ្យាដទៃ។

    ចំណែកកាលពីឆ្នាំ២០១១វិញ​ ប្រាក់ខែរបស់គាត់គឺត្រឹមតែ ៩០០.០០០ដុល្លារប៉ុណ្ណោះ ហើយវាបានកើនឡើងដល់ ៣លានដុល្លារក្នុងឆ្នាំ ២០១៧។ លោកត្រូវបានប្រកាសខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នាក្នុងឆ្នាំ ២០១៤ ហើយលោកមិនមានគ្រួសារ ឬកូននោះទេ។

    ទោះបីជាគាត់ជាអ្នកមានម្នាក់ក៏ដោយ គេសង្កេតឃើញថាលោក Tim Cook គឺជាមនុស្សសន្សំសំចៃម្នាក់ដោយគេឃើញលោកបានទៅទិញខោក្នុងបញ្ចុះតម្លៃនៅឯ Nordstorm។

    លោក Tim Cook ត្រូវបានគេឱ្យដឹងថាគាត់តែងតែក្រោកម៉ោង ៣និង៤៥នាទីព្រឹកដើម្បីអាន និងឆ្លើយតប emails និងចេញទៅហាត់ប្រាណម៉ោង ៥ពេលព្រឹក ហើយគាត់តែងតែចំនាយពេលនៅក្នុងការិយាល័យរបស់គាត់។

    គាត់ជាមនុស្សសប្បុរសម្នាក់​និងថែមទាំបានផ្តល់មូលនិធិដល់ការងារនយោបាយ ជាពិសេសគាត់បានផ្តល់មូលនិធិដល់អ្នកនយោបានល្បីដូចជាលោក Barack Obama និង​ លោកស្រី Hillary Clinton។

    គាត់ក៏បានចេញថ្លៃសិក្សាដល់ក្មួយរបស់គាត់ និងមានបំណងចង់បរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នៅពេលដែលគាត់ស្លាប់ទៀតផង៕

    អត្ថបទ៖ លីដា

    ប្រភព៖ businessinsider

    Share This Post: