សិង្ហបុរីបានរាយការណ៍ពីវត្តមាន អូមីក្រុង BA.2 នៅក្នុងប្រទេសរបស់ខ្លួន ហើយកំពុងធ្វើការសិក្សាបន្ថែមទៀតលើមេរោគនេះ
- BY
- autoadmin
- January 29, 2022
ក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2 ដែលត្រូវបានគេដឹងថា មានការចម្លងឆាប់រហ័សជាង BA.1 ប៉ុន្តែមិនមានភាពខុសគ្នាខ្លាំងនៅក្នុងការព្យាបាលនោះទេ។ MOH បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា មានករណីនាំចូលចំនួន ១៥០ និងករណីក្នុងស្រុកចំនួន ៤៨ ត្រូវបានបញ្ជាក់ថាជា BA.2 ហើយក្រសួងត្រូវការទិន្នន័យ និងការសិក្សាបន្ថែមទៀត ដើម្បីយល់ឱ្យបានពេញលេញអំពីផលប៉ះពាល់នៃភាពធ្ងន់ធ្ងរ ភាពស៊ាំ និងលទ្ធភាពឆ្លងរបស់ BA.2 ។

ជម្រាបដែរថា វ៉ារ្យ៉ង់អូមីក្រុង BA.2 ត្រូវបានកំណត់កាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស ថាជាវ៉ារ្យ៉ង់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែមិនត្រូវបានកំណត់ថា ជាវ៉ារ្យ៉ង់នៃការព្រួយបារម្ភនោះទេ។ BA.2 មិនមានការផ្លាស់ប្តូរហ្សែនជាក់លាក់ដូចជា អូមីក្រុង ដែលអាចប្រើជាប្រូកស៊ី ដើម្បីងាយស្រួលបែងចែកវាឱ្យដាច់ពីវ៉ារ្យ៉ង់ ដែលតា នោះឡើយ។ នេះមានន័យថា BA.2 មានការពិបាកក្នុងការកំណត់អត្តសញ្ញាណ ទោះបីជាតាមរយៈការធ្វើតេស្ដ PCR ប៉ុន្តែអ្នកជំនាញនៅតែអាចកំណត់ BA.2 បាន ដោយការចំណាយពេលវេលាពិនិត្យច្រើនដង។

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






