អន្តរជាតិ

កូរ៉េខាងជើងបញ្ចេញរូបថតមួយចំនួន ដែលបង្ហាញពីការបាញ់មីស៊ីលសាកល្បងរបស់ខ្លួន

BY
autoadmin
January 31, 2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចេញផ្សាយរូបថតមួយចំនួន ដែលខ្លួននិយាយថា គឺជារូបថតដែលបានពីការបាញ់មីស៊ីលដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៧។ រូបភាពទាំងនោះបានបង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ ដែលអាចមើលឃើញពីលំហអាកាស។ កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា រូបភាពនោះជាមីស៊ីលផ្លោង​​រយៈ​ចម្ងាយ/​មធ្យម Hwasong-12។

កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា វាបានឡើងដល់កម្ពស់ ២,០០០ គីឡូម៉ែត្រ មុនពេលចុះចតក្នុងដែនទឹកនៃប្រទេសជប៉ុន ហើយប្រទេស​ទាំង​ ២​ បាន​ថ្កោលទោសយ៉ាងខ្លាំង ចំពោះ​ការ​បាញ់​សាកល្បង​រហូតដល់ទៅ ៧ លើក គិតត្រឹម​ក្នុង​ខែ​នេះតែមួយ។ រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានគេរាយការណ៍ថា ថតចេញពីកាមេរ៉ាដែលបំពាក់ទៅនឹងក្បាលគ្រាប់សាកល្បងរបស់មីស៊ីលផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: