ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបង្កើតហ្គេម តុក្កតាស៊ីផ្សិត បានទទួលមរណៈភាពក្នុងអាយុ ៨៤ ឆ្នាំ

    BY Khmernote Media November 5, 2018
    អ្នកបង្កើតហ្គេម តុក្កតាស៊ីផ្សិត បានទទួលមរណៈភាពក្នុងអាយុ ៨៤ ឆ្នាំ

    លោក Mario Segale ដែលជាអ្នកបង្កើតហ្គេម Supper Mario ឬយុវជនខ្មែរទូទៅតែហៅថា តុក្កតាស៊ីផ្សិតនោះត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកមានអាយុ ៨៤ ឆ្នាំ។ លោក Mario Segale គឺជាជនជាតិអ៊ីតាលីកាត់អាមេរិក និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ផងដែរ។ លោក Mario Segale បានផ្តើមបង្កើតហ្គេម Supper Mario​ នៅក្នុងអំឡុងឆ្នាំ ១៩៨០ ហើយហ្គេមនេះទទួលបានការគាំទ្រខ្លាំងនៅអាមេរិក ហើយក្រោយមកទៀតវាក៏បន្តមានប្រជាប្រិយភាពខ្លាំងនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសកម្ពុជា ហ្គេមតុក្កតាស៊ីផ្សិតគឺជាហ្គេមដ៏ពេញនិយមបំផុតមួយកាលពីជំនាន់ឆ្នាំ ១៩៩០ ។ ហ្គេមនេះត្រូវបានគេលក់ដាច់ប្រមាណជា ១២ លានដុំ ហើយវាមានជួយឲ្យលោក  Mario Segale ក្លាយជាអ្នកមានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay