ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លទ្ធផលបឋមនៃការវិនិច្ឆយលើប្រអប់ខ្មៅរបស់យន្តហោះ Lion Air នឹងបង្ហាញនៅខែក្រោយ

    BY autoadmin November 3, 2018
    លទ្ធផលបឋមនៃការវិនិច្ឆយលើប្រអប់ខ្មៅរបស់យន្តហោះ Lion Air នឹងបង្ហាញនៅខែក្រោយ

    យ៉ាកាតា៖ អ្នកស៊ើបអង្កេត KNKT ម្នាក់បាននិយាយថា គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិរបស់ឥណ្ឌូណេស៊ី (KNKT) នឹងចេញផ្សាយលទ្ធផលបឋមនៃការវិនិច្ឆយរបស់ខ្លួនលើខ្លឹមសារនៃប្រអប់ខ្មៅរបស់ Lion Air ដែលបានធ្លាក់នៅខែចុងខែមុន។ លទ្ធផលបឋមនឹងមានទិន្នន័យ និងការពិតអំពីអ្វី ដែលបានកើតឡើង ចំពោះយន្តហោះ ដែលបុកនោះដោយពេញលេញលើកត្តាដែលនាំទៅដល់ការធ្លាក់យន្តហោះនេះ។ ក្រៅពីផ្តល់តួនាទីឱ្យការវិនិច្ឆយ ១ខែទៅលើប្រអប់ខ្មៅនេះ KNKT ត្រូវបានផ្តល់ឱកាស ១ឆ្នាំបន្ថែមទៀត ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។

    គួរបញ្ជាក់ផងដែរថា ប្រអប់ខ្មៅដែលគេរកឃើញប៉ុន្មានថ្ងៃមុនគឺជាប្រភេទ Flight Record Recorder (FDR) ដែលជាផ្នែកមួយក្នុងចំណោមផ្នែកពីរនៃប្រអប់ខ្មៅនៃយន្តហោះ Lion Air។ យ៉ាងណាមិញប្រអប់ខ្មៅ Cockpit Voice Recorder (CVR) ក៏កំពុងតែត្រូវបានគេតាមស្វែងរក។

    ក្រុមស៊ើបអង្កេត KNKT ក៏បានទាញយកទិន្នន័យដែលបានកត់ត្រាក្នុង FDR របស់យន្តហោះរួចហើយដែរ ប៉ុន្តែពួកគេនិយាយថាប្រអប់ខ្មៅ (FDR) គឺមានភាពខូចខាចខ្លះដែលធ្វើឱ្យពួកគេពិបាកនឹងសន្និដ្ឋានថាវាមានសមត្ថភាពអាចឱ្យដឹងនូវហេតុការណ៍ប៉ុណ្ណា ហើយពួកគេសង្ឃឹមថានឹងអាចស្វែងរកប្រអប់ខ្មៅប្រភេទ (CVR) ដើម្បីឱ្យការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះឆាប់បានទទួលជោគជ័យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ សុីនហួរ

     

    Share This Post: