ម៉្យាងដែរ! សណ្ឋាគារផ្កាយ ៥ មួយកន្លែងនៅក្នុងប្រទេសជប៉ុន បានរៀបចំឱ្យភ្ញៀវទទួលទានអាហារក្នុងគោម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
- BY
- autoadmin
- February 7, 2022
ដើម្បីជាវិធានការទប់ស្កាត់ជំងឺ COVID-19 សណ្ឋាគារមួយកន្លែង នៅឯសង្កាត់ Otemachi ក្នុងទីក្រុងតូក្យូ បានផ្ដើមគំនិតថ្មីមួយហៅថា «បទពិសោធន៍ទទួលទានអាហារក្នុងគោម» យ៉ាងប្លែកភ្នែកបំផុត ហើយគំនិតនោះក៏បានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រទាំងក្រៅ និងក្នុងបណ្ដាញសង្គម។ វាត្រូវបានរៀបចំឡើងដោយសណ្ឋាគារផ្កាយ ៥ ឈ្មោះថា Hoshinoya Tokyo ដើម្បីឱ្យភ្ញៀវមានភាពរីករាយនឹងការបរិភោគអាហារ ខណៈអាចការពារខ្លួនពីការរីករាលដាលជាមួយនឹងជំងឺ COVID-19 កាលពីអំឡុងបុណ្យបង្ហោះគោម នៅក្នុងខែតុលាកន្លងទៅនេះ។

ថ្វីបើវាកន្លងទៅរាប់ខែក៏ដោយ ប៉ុន្តែគំនិតមួយនេះពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ដោយសារថា ស្ថិតនៅក្នុងសម័យកាលជំងឺរាតត្បាតបែបនេះ មនុស្សគ្រប់គ្នាតែងតែមានភាពញញើតក្នុងការជួបជុំគ្នា ហើយមនុស្សគ្រប់គ្នាមិនបានសប្បាយឱ្យអស់ពីចិត្តនោះទេ។ បទពិសោធន៍ទទួលទានអាហារក្នុងគោមមួយនោះ គឺសម្រាប់អ្នកដែលមកសម្រាកកម្សាន្ដនៅសណ្ឋាគារ Hoshinoya Tokyo ដែលចំណាយអស់ចាប់ពី ២៦០ ដុល្លារឡើងទៅ ហើយពួកគេក៏អាចអញ្ចើញអ្នកក្រៅមកចូលរួមបរិភោគអាហារជាមួយគ្នាផងដែរ។ ចំណែកឯគោមសម្រាប់ដាក់ឱ្យភ្ញៀវទាំងនោះវិញ គឺត្រូវបានរចនាឡើងដោយសិប្បករបុរាណរបស់ជប៉ុនផ្ទាល់តែម្ដង៕



អត្ថបទ៖ លីដា
ប្រភព៖ Wionews , Japan Times
- Share This Post:






