កុំចេះតែហ៊ាន! ខឹងគេមិនព្រមជល់កែវជាមួយ បុរសម្នាក់យកស្រាស្រោចលើស្រីស្អាតម្នាក់ ទីបំផុតត្រូវនាងប្រដៅវិញយ៉ាងចាស់ដៃ ព្រោះនាងជាអ្នកប្រដាល់មុយថៃ (មានវីដេអូ)
- BY
- autoadmin
- February 9, 2022
បុរសរស់នៅទីក្រុងបាងកកម្នាក់បានទទួលរង្វាន់ពិសេសជាទីគាប់ចិត្ត បន្ទាប់ពីគាត់បានចាក់ស្រាបៀរស្រោចខ្លួនស្រីស្អាតម្នាក់ ដែលជាអ្នកប្រដាល់មួយថៃ (Muay Thai)។ វីដេអូមួយ ដែលត្រូវបានបង្ហោះទៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា កីឡាការនី Pareploy Saeaia (ប្រ៊េផ្លយ សេយ៉ា) អាយុ ២៤ឆ្នាំ បានទាត់ ដាល់ និងរុញបុរសដែលជាជនបង្ករឿង ខណៈបុរសម្នាក់នោះវិញ មើលទៅហាក់ដូចជាស្រឡាំងកាំង នៅពេលដែលខាងជនរងគ្រោះមានកម្លាំងខ្លាំងជាង។ នៅក្នុងវីដេអូឃ្លីបបង្ហាញថា កីឡាការនី Pareploy ស្ថិតក្នុងស្ថានភាពសើមជោគ ដោយសារបុរសនោះបានចាក់ស្រាបៀរលើនាង នៅពេលដែលនាងបដិសេធមិនព្រមជល់កែវស្រាជាមួយខ្លួន។

កីឡាការនី Pareploy ក៏បានចែករំលែកឃ្លីបនោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបានសរសេរថា៖«ប្រសិនបើរឿងនេះកើតឡើងចំពោះស្ត្រីផ្សេងទៀត ពួកគេអាចជ្រើសរើសមិនតដៃវិញ។ ម្នាក់នេះច្រឡំធំហើយ ព្រោះខ្ញុំជាអ្នកប្រដាល់»។
ប្រភពព័ត៌មាន បាងកកប៉ុស្តិ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ Pareploy កំពុងជួបជុំហូបអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ នៅហាងលក់អាហារមួយកន្លែងក្នុងសង្កាត់ Huai Kwang (ហួយក្វាង) ក្នុងទីក្រុងបាងកក។ បន្ទាប់មកបុរសបង្កជម្លោះបានចូលទៅជិតនាង ហើយបានសុំឱ្យនាងជល់កែវស្រាជាមួយខ្លួន ប៉ុន្តែនាងបានបដិសេធ។ រហូតដល់ ៥នាទី ក្រោយមក បុរសនោះក៏ត្រឡប់មកជិតនាងម្ដងទៀត ហើយបានចាក់ស្រាស្រោចខ្លួននាងតែម្ដង ដែលធ្វើឱ្យកីឡាការនី Pareploy ទ្រាំមិនបាន ទើបចេញប្រដៅបុរសជាអ្នកបង្ករឿងនោះវិញ។ នៅក្នុងឃ្លីបបង្ហាញថា បុរសនោះមិនបានវាយតបវិញទេ ហើយរូបគេក៏មិនសុំទោសកីឡាការនី Pareploy នោះដែរ។
យ៉ាងណាក៏ដោយអ្នកទាំង ២ ត្រូវបានប៉ុស្តិ៍ប៉ូលីស Huai Kwang កោះហៅមកណែនាំ និងបានសុំទោសគ្នាទៅវិញទៅមក ហើយម្នាក់ៗត្រូវបង់ថ្លៃផាកពិន័យ ១,០០០ បាត។ គួរឱ្យដឹងដែរថា Pareploy ធ្វើការជាគ្រូបង្វឹកប្រដាល់មួយថៃ ដោយខ្លួនចាប់ផ្ដើមប្រដាល់តាំងតែពីក្មេង។ រហូតមកដល់ពេលនេះ នាងបានចូលរួមក្នុងការប្រកួតចំនួន ៥០ ដង ដោយឈ្នះចំនួន ៤០ លើក។ នាងក៏ធ្លាប់ឈ្នះមេដាយថ្នាក់ជាតិជាច្រើន ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






