Manchester United មានបំណងលក់ Herrera ទោះបីជាតម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះមានតម្លៃថោកយ៉ាងណាក៏ដោយ
- November 3, 2018
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានបំណងចង់លក់ខ្សែបម្រើ Ander Herrera នៅក្នុងខែមករាខាងមុខនេះ ទោះបីជាតម្លៃខ្លួនរបស់ Herrera មានតម្លៃខ្លួនថោកយ៉ាងណាក៏ដោយ។
នេះគឺជាឆ្នាំក្រោយរបស់ Herrera ដែលស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester United ខណៈដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹងបញ្ចប់នៅក្នុងចុងឆ្នាំនេះ។ នៅក្នុងខែមករាខាងមុខនេះខ្សែបម្រើ Ander Herrera អាចនឹងមានសិទិ្ធដើរចេញពីក្លឹបបិសាចក្រហម Manchester United ហើយអាចរកក្លឹបថ្មីដោយខ្លួនឯងក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។ ់
ជាមួយនឹងការចចាររវាងក្លឹបបិសាចក្រហម Manchester United និងខ្សែបម្រើ Ander Herrera ក្នុងការបន្ដកុងត្រាថ្មីហាក់ដូចជាគ្មានលទ្ធផលសម្រាប់ Herrera តតែសោះ។ ពេលនេះក្លឹបបិសាចក្រហម Manchester United ត្រៀមលក់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនៅក្នុងតម្លៃផ្ទេរ 3លានផោន ដើម្បីទទួលបានទឹកប្រាក់បន្ដិចបន្ដូចមុនពេលរូបគេបញ្ចប់កុងត្រាជាមួយនឹងក្លឹប។
ខ្សែបម្រើ Ander Herrera ត្រូវបានក្លឹបបិសាចក្រហម Manchester United ទិញពីក្លឹប Atletico Bilbao ក្នុងតម្លៃផ្ទេរ 32លានផោន កាលពីឆ្នាំ 2014 កន្លងមក។ ហើយពេលនេះមានក្លឹប Everton មួយមានបំណងចង់នាំខ្សែបម្រើរូបនេះទៅកាន់ទឹកដី Goodison Park នាខែមករាខាងមុខនេះ។
បុត្រ
ប្រភព៖ Goal
- Share This Post:








