នាវានុយក្លេអ៊ែររបស់រុស្ស៊ីចូលសមុទ្រ Barents ដើម្បីហ្វឹកហាត់កម្តៅសាច់ដុំ
ប្រទេសរុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាវានុយក្លេអ៊ែរដ៏ធំមហិមារបស់កងនាវាចរខាងជើងរបស់ខ្លួនបានចូលដល់សមុទ្រ Barents ហើយកាលពីថ្ងៃសៅរ៍ដើម្បអនុវត្តបេសកកម្មហ្វឹកហ្វឺនប្រយុទ្ធ។ ក្រុមនាវាចម្បាំងនេះនឹងធ្វើសមយុទ្ធស្តីពីការចម្បាំងប្រឆាំងនាវាមុជទឹក និងការពារអាកាសព្រមទាំងអនុវត្តសមយុទ្ធហ្វឹកហាត់ជាមួយការប្រើប្រាស់អាវុធជាក់ស្តែង។
ប្រទេសរុស្ស៊ីបានកម្តៅសាច់ដុំរបស់ខ្លួនខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងកាន់កាប់សមយុទ្ធ “Trident Juncture 2018” នៅន័រវែស និងដែនសមុទ្រជុំវិញនោះកាលពីថ្ងៃទី ២៥ខែតុលាដល់ថ្ងៃទី៧ ខែវិច្ឆិកា ដែលជាការហ្វឹកហ្វឺនប្រយុទ្ធធំបំផុតចាប់តាំងពីមានការបញ្ចប់សង្គ្រាមត្រជាក់មក។
ការធ្វើសមយុទ្ធនេះរួមមានកងទ័ពប្រមាណ ៥០,០០០នាក់ មកពីសមាជិកណាតូចំនួន ២៩និងដៃគូរបស់ខ្លួនស៊ុយអែត និងហ្វាំងឡង់ រួមមានយន្តហោះប្រហែល ២៥០គ្រឿង នាវា ៦៥គ្រឿងនិងរថយន្តរហូតដល់ទៅ ១០,០០០ គ្រឿង៕

អត្ថបទ៖ លីដា
ប្រភព៖ សុីនហួរ