ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែ២ថ្ងៃ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជនជាតិចិនបានមិនចេះតិចនាក់

    BY Khmernote Media November 5, 2018
    គ្រាន់តែ២ថ្ងៃ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជនជាតិចិនបានមិនចេះតិចនាក់

    ខេត្តព្រះសីហនុ-ជនសង្សយ័ជនជាតិ​ចិន​៧នាក់​ ប្រព្រឹត្ដ​បទល្មើស​គ្រឿងញៀន​ផ្សេង​ៗ​គ្នា​ ត្រូវ​បាននគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ជាបន្តបន្ទាប់។លោក​ឧត្តម​សេនីយ៍​ត្រី​ ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែន​ ប្រឆាំងបទល្មើស​ បានឲ្យ​ដឹង​ថាៈ​ ថ្ងៃទី១​ និង​ ទី​២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨​ កន្លង​ទៅនេះ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បង្រ្កាប​បទល្មើសគ្រឿងញៀន​ បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៧​នាក់​ សុទ្ធ​តែ​ ជា​ជនជាតិ​ចិន​ និង​ដកហូតបាន​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​៖

    + ករណី​ទី១,នៅ​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ចាប់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ នៅ​មុខ​ផ្សារ​លេី​ក្រុងព្រះសីហនុ​ ឈ្មោះ Wu Yin Chang អាយុ៣០​ឆ្នាំ​ មុខរបរ ចុងភៅ ដកហូត​បាន ថ្នាំញៀន​ចំនួន​៣ កញ្ចប់។

    + ករណី​ទី​២,​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ វេលា​ម៉ោង៤:១០ នាទី​ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ម្តុំ​តោ២ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ឈ្មោះ Fan Yong ជនជាតិចិន អាយុ៣០​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ដកហូត​បានថ្នាំញៀន​ចំនួន ២ កញ្ចប់ ជញ្ចីងថ្លឹងថ្នាំ ១ និង ទូស័ព្ទ ២គ្រឿង។

    + ករណី​ទី​៣,​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង១៩ និង១៥ នាទីស្ថិតនៅ ក្រុម២ ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១ឈ្មោះ Li QUi Zhi ជនជាតិ ចិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ​ ដកហូត​បានថ្នាំញៀន៩កញ្ចប់ និង ថ្នាំគ្រាប់ WY ១ កញ្ចប់ (៥គ្រាប់) ទូរស័ព្ទ ១គ្រឿង, ទី២ឈ្មោះ Xia zhuo ជនជាតិចិន អាយុ២០​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ចាប់​បាន​ថ្នាំញៀន​ ២ កញ្ចប់តូច ទូរស័ព្ទ ២គ្រឿង និង​រថយន្ត​ ១គ្រឿង។

    + ករណី​ទី​៤,​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ១៩: ៥៥ នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់​លេខ​៣​ក្រុង​ព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ Aa Dong ជនជាតិចិន អាយុ២៨ ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ១ កញ្ចប់តូច និង ថ្នាំគ្រាប់ WY ១ គ្រាប់ ។

    + ករណី​ទី​៥,​ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ២១: ៣៥នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់
    ឈ្មោះ Lei Lin ជនជាតិចិន អាយុ៣០​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ដកហូត​បានថ្នាំ​ញៀន​ ២ កញ្ចប់ ។

    + ករណី​ទី​៦,​ថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ២០១៨​ វេលា​ម៉ោង១និង២០នាទី ស្ថិតនៅ ក្រុម១២ ភូមិ២ សង្កាត់លេខ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ Yiang Lin Fei ជនជាតិចិន អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ៦ កញ្ចប់​។

    ជន​ជាតិ​ចិន​ប្រ​ព្រឹត្តិ​បទល្មើស​គ្រឿងញៀន ទាំង​៧​នាក់​ សមត្ថកិច្ច​ជំនាញ​បាន កសាងសំណុំរឿង តាមនីតិវិធី បញ្ជូន ទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay