ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សពអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីរកមិនទាន់ឃើញអស់ផង ឥលូវបែរមានអ្នកមុជទឹកម្នាក់ទៀតបានស្លាប់ ក្នុងប្រតិបត្តិការរុករក

    BY Khmernote Media November 5, 2018
    សពអ្នកស្លាប់ ដោយសារធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីរកមិនទាន់ឃើញអស់ផង ឥលូវបែរមានអ្នកមុជទឹកម្នាក់ទៀតបានស្លាប់ ក្នុងប្រតិបត្តិការរុករក

    យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មានអ្នកមុជទឹកឥណ្ឌូនេស៊ីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងប្រតិ​បត្តិការស្វែងរក និងជួយសង្គ្រោះនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន LION AIR ។ អ្នកមុជទឹកដែលបានស្លាប់រូបនេះមានឈ្មោះថា Syachrul Anto និងមានអាយុ ៤៨ ឆ្នាំ។ បើយោងតាមភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា លោក Syachrul Anto បានសន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ហើយគេបានព្យាយាមបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ តែជាអកុសល គាត់បានស្លាប់មុនពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

    ការស្លាប់របស់អ្នកមុជទឹករូបនេះ ត្រូវបានគេចាត់ទុកថា ជាការពលីដ៏ធំធេញមួយសម្រាប់ប្រទេសជាតិ ហើយគាត់ទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី។ សូមបញ្ជាក់ថា ក្រោយមានការគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន LION AIR ចូលទៅក្នុងសមុទ្រនោះ ពេលនេះគេកំពុងតែព្យាយាមស្វែងរកសាកសពជនរងគ្រោះទាំង ១៨៩ នាក់ និងប្រអប់ខ្មៅរបស់យន្តហោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay