សហរដ្ឋអាមេរិកនឹងពន្យារពេលលើការអនុម័តវ៉ាក់សាំង Pfizer សម្រាប់កុមារពីអាយុ ៦ខែ ដល់ ៤ឆ្នាំ យ៉ាងហោចណាស់ ២ ខែទៀត
- BY
- autoadmin
- February 12, 2022
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក លើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech សម្រាប់កុមារអាយុពី ៦ខែ ដល់ ៤ឆ្នាំ ត្រូវបានពន្យារពេលយ៉ាងហោចណាស់ ២ខែ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថបាននិយាយថា ខ្លួនត្រូវការទិន្នន័យបន្ថែមទៀត។ FDA បានគ្រោងធ្វើការសម្រេចចិត្តលើវ៉ាក់សាំងនេះ ដោយផ្អែកលើទិន្នន័យសាកល្បងដំបូង នៅក្នុងអ្វីដែលគេហៅថា តម្រូវការសុខភាពសាធារណៈ ស្របពេលមានការកើនឡើងករណីទាក់ទងនឹង អូមីក្រុង ។ ការសម្រេចចិត្តនេះដំបូងឡើយត្រូវបានគេគ្រោងធ្វើនៅសប្តាហ៍ក្រោយ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២១ ខែកុម្ភៈ។

កាលពីថ្ងៃសុក្រ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានពិនិត្យមើលព័ត៌មានសាកល្បងថ្មីៗដែលបានបញ្ជូនមក ចាប់តាំងពីការស្នើសុំរបស់ Pfizer និង BioNTech សម្រាប់ការអនុញ្ញាតជាបន្ទាន់ ហើយបានសម្រេចចិត្តថា វាត្រូវការទិន្នន័យបន្ថែមទៀតមុនពេលការសម្រេចចិត្តអនុម័តវ៉ាក់សាំង។ FDA បាននិយាយថា ឪពុកម្តាយដែលរង់ចាំដោយអន្ទះសារ ចំពោះវ៉ាក់សាំងសម្រាប់កូនតូចៗរបស់ពួកគេ គួរតែត្រូវបានធានាឡើងវិញថា ទីភ្នាក់ងារកំពុងចំណាយពេលដើម្បីធ្វើឱ្យប្រាកដថា វាបំពេញតាមស្តង់ដារដែលខ្លួនបានកំណត់សម្រាប់ការអនុញ្ញាត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






