ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលីសធ្វើការផាកពិន័យជាចង្កោម ដោយសារក្រុមរបស់គាត់មិនបានពាក់ម៉ាស់តាមការណែនាំ

    BY autoadmin February 14, 2022
    មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលីសធ្វើការផាកពិន័យជាចង្កោម ដោយសារក្រុមរបស់គាត់មិនបានពាក់ម៉ាស់តាមការណែនាំ

    លោក Matthew Guy មេដឹកនាំបក្សប្រឆាំងនៅរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលីសនៅរដ្ឋ Victorian ធ្វើការផាកពិន័យចំពោះការមិនពាក់ម៉ាស់របស់គាត់ នៅពេលដែលគាត់ រួមជាមួយនឹងមេដឹកនាំមួយចំនួនដូចជា៖ សមាជិកសភាជាន់ខ្ពស់លោក Peter Walsh, David Davis និងសមាជិកសភាលោកស្រី Melina Bath និងលោក Gary Blackwood មិនបានពាក់ម៉ាស់នោះទេកាលពីថ្ងៃអង្គារសប្តាហ៍មុន។ សមាជិក​សភា​ ៤ នាក់​ផ្សេង​ទៀត ​ក៏​ត្រូវ​បាន​គេចោទ​ប្រកាន់​ផង​ដែរ។ ពួកគេទាំងអស់គ្នាបានចូលរួមសុន្ទរកថាមួយ ដែលត្រូវផ្ញើទៅកាន់ពិធីជប់លៀងរបស់អតីតតារាក្នុងលីគ AFL និងបានប្រែក្លាយគ្រូបង្វឹកក្លឹប Essendon គឺលោក Kevin Sheedy ។

    កាលពីមុនលោក Matthew Guy ក៏បានហៅច្បាប់ពាក់ម៉ាស់ក្នុងផ្ទះថាជាច្បាប់ច្របូកច្របល់ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ លោកបាននិយាយថា បក្សសេរីនិយម និងដៃគូសម្ព័ន្ធរបស់ខ្លួន នឹងបន្តតស៊ូមតិសម្រាប់ការទាមទារឱ្យមានការដកច្បាប់ពាក់ម៉ាស់ នៅក្នុងតំបន់មានហានិភ័យទាប។ លោក​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​រដ្ឋក្នុងការ «ស្តារ កសាង​ឡើង​វិញ និង​ឈាន​ទៅ​មុខ»។ គួរឱ្យដឹងដែរថា អូស្ដ្រាលីនៅតែទាមទារឱ្យមានការពាក់ម៉ាស់នៅក្នុងទីតាំងបិទជិត សម្រាប់មនុស្សដែលមានអាយុចាប់ពី ៨ឆ្នាំឡើង ក្រោមច្បាប់នៃជំងឺ COVID-19 របស់រដ្ឋ Victoria ដោយមានការលើកលែងមួយចំនួន ដូចជានៅក្នុងផ្ទះឯកជនជាដើម។ ប៉ូលិសរដ្ឋ Victoria បាន​បញ្ជាក់​ថា សមាជិក​សភាទាំងនោះ​នឹង​ត្រូវ​ផាក​ពិន័យ ១០០ ដុល្លារ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Ladbible

    Share This Post: