រដ្ឋាភិបាលថៃកំណត់តម្លៃសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ចាប់ពីជាង ១០០ ដុល្លារ រហូតដល់ជិត ៣០០ ដុល្លារ
- BY
- autoadmin
- February 15, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកំណត់ការបង់ប្រាក់បំណាច់អតិបរមា សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ដែលមិនមានរោគសញ្ញាស្រាល ឬមានរោគសញ្ញាស្រាល។ លោកវេជ្ជបណ្ឌិត Jadet Thammathat-aree អគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ការបង់ប្រាក់ត្រូវបានកំណត់រហូតដល់ ៦,០០០ បាត (១៨៥ដុល្លារ) ក្នុងអ្នកជំងឺម្នាក់ សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ១២,០០០ បាត (៣៧០ដុល្លារ) សម្រាប់រយៈពេលនៃការព្យាបាល ៧ថ្ងៃ និងយូរជាងនេះ។

ប្រសិនបើដកថ្លៃអាហារការបង់ប្រាក់នឹងនៅត្រឹម ៤,០០០ បាត (១២៣ដុល្លារ) សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ៨,០០០ បាត (២៤៧ដុល្លារ) សម្រាប់ការព្យាបាលច្រើនជាង ៧ ថ្ងៃ។ លោក Jadet Thammathat-aree បាននិយាយថា ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ អត្រាតម្លៃក៏នឹងអនុវត្តចំពោះអ្នកជំងឺ COVID-19 ដែលមានកូដពណ៌បៃតង ដែលនៅព្យាបាលដាច់ដោយឡែកនៅផ្ទះ ឬតាមសហគមន៍ ឬបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ រួមទាំងមន្ទីរពេទ្យបណ្ដោះអាសន្ន៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






