ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានី «បាងកក» ទៅជា «ក្រុងថេប» វិញ

    BY autoadmin February 17, 2022
    ប្រទេសថៃប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានី «បាងកក» ទៅជា «ក្រុងថេប» វិញ

    ការិយាល័យរាជសង្គមរបស់ប្រទេសថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះផ្លូវការរបស់ទីក្រុង «បាងកក» ទៅជា «Krung Thep Maha Nakhon (ក្រុងថេបមហានគរ)» នេះបើតាមការចុះផ្សាយរបស់ Thai PBS World ។ ទោះជាយ៉ាងណាក៏ដោយឈ្មោះ «បាងកក» នឹងនៅតែត្រូវបានហៅជាទូទៅដដែល។ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើការផ្លាស់ប្តូរនេះជាគោលការណ៍កាលពីថ្ងៃអង្គារ ហើយឈ្មោះផ្លូវការថ្មីនេះនឹងមិនចូលជាធរមានទេ រហូតដល់វាត្រូវបានពិនិត្យដោយគណៈកម្មាធិការទទួលបន្ទុកពិនិត្យលើសេចក្តីព្រាងច្បាប់ទាំងអស់ ដោយមានការសង្កេតបន្ថែមពីក្រសួងការបរទេស។

    «បាងកក» គឺជាឈ្មោះចាស់របស់ក្រុងថុនបុរី ដែលជាអតីតរាជធានីនៃព្រះរាជាណាចក្រថៃ និងធ្លាប់ស្ថិតនៅផ្នែកមួយក្នុងរាជធានីបាងកក, បាងកកណូយ និងបាងកកយ៉ៃ។ តាម​ប្រវត្តិសាស្ត្រ វា​ត្រូវ​បាន​ប្រើ​ជា​ទូទៅ​ជា​យូរ​មក​ហើយ ខណៈដែលការប្ដូរឈ្មោះថ្មីនេះកំពុងទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ នៅក្នុងសេចក្តីប្រកាសដដែល ORST ក៏បានចុះឈ្មោះការហៅជាភាសាថៃជាផ្លូវការ សម្រាប់ទីក្រុងផ្សេងទៀត ពោលគឺឈ្មោះថៃសម្រាប់ការហៅទីក្រុង គូឡាឡាំពួរ រ៉ូម ណៃពិដោ កាតាម៉ាន់ឌូ និងរដ្ឋប៉ាឡេស្ទីន៕

    អត្ថបទ៖ លីដា
    ប្រភព៖ ThaiPBSworld

    Share This Post: