ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Floyd Mayweather នឹងធ្វើការប្រកួតលើកដំបូងជាមួយអ្នកប្រដាល់ក្មេងល្ហក់របស់ជប៉ុន (មានវីដេអូ)

    BY autoadmin November 5, 2018
    Floyd Mayweather នឹងធ្វើការប្រកួតលើកដំបូងជាមួយអ្នកប្រដាល់ក្មេងល្ហក់របស់ជប៉ុន (មានវីដេអូ)

    ថ្មីៗនេះ ​Floyd Mayweather បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទមួយថា ការប្រដាល់បន្ទាប់របស់លោកនឹងមិនប៉ះជាមួយជើងខ្លាំង Conor McGregor ឬ Khabib Nurmagomedov ដូចមុននោះទេ។​ អ្នកប្រដាល់មិនដែលចាញ់រូបនេះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជប៉ុនលោក Tenshin Nasukawa នៅក្នុងការប្រកួតមួយដែលត្រូវបានគេហៅថាជាការប្រកួតប្រជែងដ៏អស្ចារ្យ។

    អ្វីដែលសំខាន់គឺថាការប្រយុទ្ធគ្នានឹងត្រូវធ្វើឡើងរវាងអ្នកប្រដាល់មិនដែលចាញ់ពីរនាក់ ដោយ Floyd Mayweather ធ្លាប់ប្រកួត​៥០ដង ផ្ដួលគូរប្រកួតឲ្យសន្លប់ ២១ដង ហើយការប្រកួតចុងក្រោយនេះគាត់បានផ្តួល McGregor ស្របពេល McGregor បានផ្លាស់ប្តូរពីស្ថាប័ន UFC Octagon មកប្រដាល់សេរី។ ចំណែកគូរប្រកួតលោក​ Tenshin Nasukawa គឺធ្លាប់ប្រកួត ២៧ដង និងបានផ្ដួលគូរប្រកួតឲ្យសន្លប់ ២១ដង ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ នៅ Saitama Super Arena ក្នុងប្រទេសជប៉ុន។

    អត្ថបទ៖ លីដា
    ប្រភព៖ yahoo

    Share This Post: