ក្រុមហ៊ុនចិនដាក់ទណ្ឌកម្មបុគ្គលិក ដែលលក់ផលិតផលមិនគ្រប់ផែនការ ឲ្យផឹកទឹកនោមខ្លួនឯង (មានវីដេអូ)
នៅក្នុងប្រទេសចិនមានការដាក់ទណ្ឌកម្មលើបុគ្គលិក ដែលធ្វើការងារមិនបានល្អក្នុងរូបភេទផ្សេងៗ ដែលពេលខ្លះអ្នកមិនអាចស្មានដល់នោះទេ។ កន្លងមកគេធ្លាប់បានឃើញថា មានបុគ្គលិកផ្នែកលក់ ដែលលក់ផលិតរបស់ក្រុមហ៊ុនមិនគ្រប់ផែនការត្រូវបានគេដាក់ទណ្ឌកម្មក្នុងរូបភាពប្លែកៗដូចជា អង្គុយលុតជង្គង់ទល់មុខគ្នា និងទះកំផ្លៀងគ្នាម្តងម្នាក់ កោសក់ ផឹកទឹងបង្គន់ ផឹកទឹកខ្មេះ ទៅលក់ស្រោមអនាម័យតាមទីសាធារណៈ ញ៉ាំ Wasabi ច្រើន ញ៉ាំកន្លាត ឈរដោះអាវនៅមុខក្រុមហ៊ុន លុតជង្គង់មុខក្រុមហ៊ុន ឬវារនៅមុខក្រុមហ៊ុនជាដើម។
នៅមិនទាន់អស់ទេ កាលពីពេលថ្មីៗនេះគេបានប្រទះឃើញការដាក់ទណ្ឌកម្មចំពោះបុគ្គលិកដូចខាង លើក្នុងរូបភាពមួយផ្សេងទៀតត្រូវបានគេបង្ហោះពេញបណ្តាញសង្គម ដែលការដាក់ទណ្ឌកម្មនោះគឺតម្រូវឲ្យបុគ្គលិកឈរឲ្យស្ងៀម ដើម្បីឲ្យគេវាយនឹងខ្សែរក្រវាត់ រួចហើយត្រូវផឹកទឹកនោមខ្លួនឯង។ ទណ្ឌកម្មថ្មីនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនជួសជួលផ្ទះមួយស្ថិតនៅក្នុងក្រុង Guizhou ខេត្ត Zunyi ភាគខាងជើងប្រទេសចិន។ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចនេះគឺដើម្បីឲ្យបុគ្គមានការភ្ញាក់រលឹក និងខិតខំធ្វើការឲ្យស្របតាមផែនការរបស់ក្រុមហ៊ុន៕
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai