ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ចិត្ត! គូស្នេហ៍ថ្មីថ្មោងថ្ងៃរៀបមង្គលការ ប្រែក្លាយជាថ្ងៃមរណៈរបស់កូនកំលោះកូនក្រមុំទៅវិញ (មានវីដេអូ)

    BY autoadmin November 6, 2018
    រន្ធត់ចិត្ត! គូស្នេហ៍ថ្មីថ្មោងថ្ងៃរៀបមង្គលការ ប្រែក្លាយជាថ្ងៃមរណៈរបស់កូនកំលោះកូនក្រមុំទៅវិញ (មានវីដេអូ)

    គូស្នេហ៍ថ្មីថ្មោងមួយគូដែលបានរៀបការកាលពីថ្ងៃសៅរ៍ត្រូវបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រពួកគេបានចាកចេញពីកន្លែងអាពាហ៍ពិពាហ៍។​ យោងតាមកាសែត The Houstonian បានឱ្យដឹងថា Will Byler និង Bailee Ackerman Byler គឺជារៀមច្បងនៅក្នុងសាកលវិទ្យាល័យ Sam Houston State ក្នុងទីក្រុង Huntsville រដ្ឋ Texas ។ Will Byler ជានិស្សិតសិក្សាវិស្វកម្មកសិកម្មខណៈដែល Bailee ​ជានិស្សិតសិក្សាជំនាញក្នុងការទំនាក់ទំនងកសិកម្ម។​

    ចំណែកឯអ្នកបើកឧទ្ធម្ភាគចក្រត្រូវបានគេឱ្យដឹងថាមានឈ្មោះ Gerald Green Lawrence ជាជនជាតិវៀតណាមក៏បានស្លាប់ជាមួយគូស្នេហ៍នេះផងដែរ។ មូលហេតុនៃការធ្លាក់យន្តហោះនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិបានប្រាប់កាលពីថ្ងៃអាទិត្យថាពួកគេកំពុងស៊ើបអង្កេត​ និងស្វែងរកឧទ្ធម្ភាគចក្រនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ yahoo

    Share This Post: