សាហាវហួស! ខឹងប្រពន្ធសុំលែង ចាក់សម្លាប់កូន និងប្រពន្ធខ្លួនឯង៤២កាំបិតស្លាប់ក្នុងថ្លុកឈាម
ជនល្មើសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៩ឆ្នាំ ដោយសាររូបគេបានចាក់សម្លាប់ប្រពន្ធ និងកូនដើមលើមុខ និងក សរុប៤២កន្លែង ឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះបាយយ៉ាងអាណោចអាធ័មជាទីបំផុត។ ជនល្មើសនេះក៏បានទទួលការព្យួរទោសកាលពី ៨ឆ្នាំមុនពីបទរំលោភបំពានអតីតដៃគូនៅពេលដែលដៃគូរបស់ជនល្មើសនេះចង់បញ្ចប់ទំនាក់ទំនងរបស់ពួកគេទាំងពីរ។
ជនរងគ្រោះទាំងពីរមានឈ្មោះ Laura Mortimer ជាម្តាយ អាយុ៣១ឆ្នាំ និងកូនស្រីឈ្មោះ Ella Dalby អាយុ ១១ឆ្នាំ។ ហេតុការណ៍នេះត្រូវបានគេឱ្យដឹងថា បុរសដែលជាប្តីចុងឈ្មោះ Christopher Boon អាយុ ២៨ឆ្នាំនេះ បានចាក់សម្លាប់ស្ត្រីដែលជាប្រពន្ធ និងកូនស្រីក្រោយពេលពីរបីថ្ងៃដែលលោកស្រី Laura Mortimer ជាប្រពន្ធសុំធ្វើការលែងលះ។
ក្នុងហេតុការណ៍សម្លាប់នោះផងដែរគឺកុមារីរងគ្រោះបានរត់ចូលទៅជួយម្តាយរបស់ខ្លួនដែលកំពុងត្រូវបានឪពុកចុងតិរច្ឆានចាក់សម្លាប់ ប៉ុន្តែជាអកុសលរូបគេត្រូវបានឪពុកចុងចាក់សម្លាប់ច្រើនកន្លែងជាងម្តាយរបស់ខ្លួនទៅទៀត។ ជនរងគ្រោះជាម្តាយមានស្លាកស្នាមកាំបិតចំនូន ១៨កន្លែង ខណៈដែលកុមារីជាកូនមានស្លាកស្នាមកាំបិតចំនូន ២៨កន្លែង។ ហេតុផលដែលនាំឱ្យស្ត្រីជាភរិយាទាមទារលែងលះនេះគឺដោយសារបុរសជាប្តីបានប្រើអំពើហិង្សាលើរូបគាត់ជាច្រើនសារដែលគាត់មិនអាចទ្រាំតទៅទៀតបាន ចំណែកជនល្មើសដំបូងឡើយត្រូវបង្គាប់ឱ្យជាប់គុកមួយជីវិត តែត្រូវបានសម្រាលមកត្រឹម ២៩ឆ្នាំវិញ៕






អត្ថបទ៖ លីដា
ប្រភព៖ dailymail