ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះជាមូលហេតុធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសមានអនាម័យបំផុត គ្មានសំរាមតាមផ្លូវឡើយ (មានវីដេអូ)

    BY Khmernote Media November 6, 2018
    នេះជាមូលហេតុធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសមានអនាម័យបំផុត គ្មានសំរាមតាមផ្លូវឡើយ (មានវីដេអូ)

    សិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេស ដែលស្អាតបំផុតមួយនៅលើពិភពលោក ហើយមនុស្សជាច្រើនបានឆ្ងល់ថា តើហេតុធ្វីបានជាសិង្ហបុរីគ្មានសំរាម ឬកាកសំណល់កខ្វក់នៅតាមទីសាធារណៈទាល់តែសោះ?

    តាមរយៈវីដេអូខាងក្រោមនេះបានបង្ហាញថា សិង្ហបុរីបានផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងសំរាមអស់រយៈពេល ៥០ ឆ្នាំមកហើយ ដែលវាជាគោលនយោបាយដ៏ធំមួយរបស់លោកនាយករដ្ឋមន្រ្តី លី ខ្វាន់យូ។ អ្នកចោលសំរាម ខាកស្ដោះ ឬជក់បារីនៅទីសាធារណៈអាចប្រឈមនឹងការពិន័យរហូតដល់ ២១៧ ដុល្លារអាមេរិក។ សិង្ហបុរីក៏មានក្រុមស្មគ្រចិត្តដើរប្រមូលសំរាមជាប្រចាំផងដែរ។ សិង្ហបុរីបានចំណាយលុយប្រមាណជា ៨៧ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំលើសេវាកម្មសំអាត។

    ហើយនៅចន្លោះពីខែមិថុនា ដល់ តុលា ការសម្អាតសំរាមត្រូវធ្វើឡើងជាពិសេស ដើម្បីទប់ស្កាត់ការបង្កើតជំរកមូសខ្លា ដែលជាប្រភពចម្លងមេរោគគ្រុនឈាម។ ចាប់តាំងពីឆ្នាំ ១៩៦៨ មកយុទ្ធនាការសំអាតទីក្រុងត្រូវបានគេធ្វើឡើងជាប្រចាំនៅក្នុងប្រទេសមួយនេះ។ ក្នុងចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ សិង្ហបុរី បានចំណាយលុយ ៣ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការវិនិយោគផ្សេងៗ ដែលមានគោលបំណងគាំទ្រការសម្អាតទីក្រុង។ រឿងមួយដែលគួរឲ្យកត់សម្គាល់នោះគឺថា ការញ៉ាំស្ករកៅស៊ូ និងនាំយកស្ករកៅស៊ូចូលក្នុងប្រទេសសិង្ហបុរីគឺហាមដាច់ខាត ហើយវាក៏ជាអំពើខុសច្បាប់មួយផងដែរ៕

    https://www.facebook.com/worldeconomicforum/videos/2006764649417499/

    អត្ថបទ៖ ភក្តី

    ប្រភព៖ World Economic

    Share This Post:
    MPO4D jitutoto mpo4d Mpoplay