ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Arsene Wenger ត្រូវបានក្លឹប​ AC Milan ទាក់ទងមកជំនួសដំណែងលោក Gattuso នៅក្នុងទឹកដី San Siro

    BY Khmernote Media November 6, 2018
    លោក Arsene Wenger ត្រូវបានក្លឹប​ AC Milan ទាក់ទងមកជំនួសដំណែងលោក Gattuso នៅក្នុងទឹកដី San Siro

    ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំឯកសារត្រៀមពិភាក្សាជាមួយលោក Arsene Wenger ដើម្បីជួលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមកដឹកនាំក្លឹប AC Milan ជំនួសដំណែងលោក Gennaro Gattuso ក្នុងដើមឆ្នាំ 2019 ខាងមុខនេះ។

    លោក Arsene Wenger បានចំណាយពេលអស់រយៈពេល 22ឆ្នាំ ក្នុងការដឹកនាំក្លឹបកាំភ្លើងធំ Arsenal។ ហើយដំណែងរបស់លោក Arsene Wenger នៅក្នុងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីរូបលោកចាកចេញត្រូវបានលោក Unai Emery ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប PSG ចូលមកជំនួស។ យោងតាមការចុះផ្សាយរបស់សារពត៌មាន France Football បានឲ្យដឹងថា៖ លោកតាបារាំង Arsene Wenger កំពុងជួបពិភាក្សាជាមួយនឹងក្លឹបយក្សក្នុងលីគកំពូល Italia Serie A ហើយការជួបពិភាក្សានោះបានខិតជិតដល់ចុះកិច្ចសន្យាព្រមព្រៀងយកលោក Arsene Wenger មកជំនួសដំណែងលោក Gennaro Gattuso ហើយ។ តាមការព្យាកណ៍លោក Arsene Wenger នឹងចូលមកកាន់ទឹកដី San Siro នៅក្នុងដើមឆ្នាំក្រោយនេះ។

    បុត្រ

    ប្រភព៖ 90min

    Share This Post: