ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រេស៊ីលបង្អួតយន្តហោះត្រីឆ្លាមដ៏ទាក់ទាញក្នុងពិព័រណ៍យន្តហោះរបស់ខ្លួននៅចិន

    BY autoadmin November 6, 2018
    ប្រេស៊ីលបង្អួតយន្តហោះត្រីឆ្លាមដ៏ទាក់ទាញក្នុងពិព័រណ៍យន្តហោះរបស់ខ្លួននៅចិន

    យន្តហោះគំរូ Embraer E190-E2 ដែលមានរូបរាងជាត្រីឆ្លាមដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ​បានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីបង្ហាញខ្លួនជាលើកដំបូង​នៅក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ និងពិព័រណ៍យន្តហោះចិនលើកទី១២​ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែវិច្ឆិកានៅក្នុងទីក្រុងចូហៃ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ យន្ដហោះនេះផងដែរមានសមត្ថភាពហោះហើរបានដល់ទៅ ៦ម៉ោង។ យោងតាមសារពត៌មានសុីនហួរបានរាយការណ៍ថា​ យន្តហោះប្រមាណជាង១០០គ្រឿង ដែលផលិតដោយក្រុមអវកាស និងយានអវកាសធំៗ មកពីជុំវិញពិភពលោកនឹងត្រូវបានបង្ហាញវត្តមាននៅក្នុងពិព័រណ៍អាកាសប្រចាំឆ្នាំដែលចាប់ផ្តើមមានតាំងពីឆ្នាំ១៩៩៦ នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: