អន្តរជាតិ

ប្រធានាធិបតីលោក Volodymyr Zelenskyy បាន​ប្រកាស​ដាក់​ប្រទេស​អ៊ុយក្រែន​ក្នុង​ភាព​អាសន្ន

BY
autoadmin
February 24, 2022

អ៊ុយក្រែន​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ប្រធានាធិបតីលោក Volodymyr Zelenskyy បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ។ វិធានការនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស បន្ថែមពីលើតំបន់ Donetsk និង Luhansk ដែលជាតំបន់កណ្តាលនៃជម្លោះ ដែលក្នុងនោះមានតំបន់មួយមានជម្លោះតាំងពីឆ្នាំ២០១៤ នៅពេលដែលពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីបានកាន់កាប់ទីនោះ។ លោក Zelenskyy ក៏បានប្រាប់ឱ្យមានយោធាបម្រុងផងដែរ ដើម្បីបង្កើនការត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរដែលអាចកើតមានទាំងអស់។

កាល​ពី​ថ្ងៃ​ពុធ​ផង​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​អង្វរ​គណៈប្រតិភូ​នៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​ជួយប្រទេសខ្លួន។ លោកបានអំពាវនាវឱ្យមាន «សកម្មភាពរហ័ស ជាក់ស្តែង និងម៉ឺងម៉ាត់ ដែលជាប្រភេទនៃសកម្មភាពថ្មី របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងកម្រិតនៃការគំរាមកំហែងមកលើយើងទាំងអស់គ្នា, មិនមែនត្រឹមតែអ៊ុយក្រែនដែលប្រឈមមុខនឹងថ្ងៃនេះ ដោយសារការឈ្លានពានរបស់រុស្ស៊ីនោះទេ»។ លោក Kuleba បាននិយាយថា ប្រជាជនអ៊ុយក្រែនគ្រាន់តែចង់បានសន្តិភាព។ លោកបាននិយាយថា ការចោទប្រកាន់របស់រុស្ស៊ីដែលថាអ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកយោធានៅក្នុងតំបន់បំបែកគឺ «មិនសមហេតុផល»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: