អន្តរជាតិ

កងកម្លាំងរុស្ស៊ីបានចូលកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីការប្រយុទ្ធគ្នាជាមួយទ័ពអ៊ុយក្រែន

BY
autoadmin
February 25, 2022

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podoliak បាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl (NPP) ។ លោក Podoliak បាននិយាយថា៖ «បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ការគ្រប់គ្រងរបស់យើងលើទីតាំង Chernobyl ត្រូវបានបាត់បង់»។

លោកបានបន្ថែមថា ស្ថានភាពនៃកន្លែងរបស់អតីតរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ស្ថិតក្រោមការបង្ខាំង ហើយកាកសំណល់នុយក្លេអ៊ែរ មិនត្រូវបានដឹងច្បាស់នោះទេ។ លោក Podoliak បានសង្កត់ធ្ងន់ថា៖«នេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយ ចំពោះអឺរ៉ុបនាពេលបច្ចុប្បន្ននេះ»។ រំលឹកដែរថា រោងចក្រនុយក្លេអ៊ែរ Chernobyl ស្ថិតនៅចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Kiev បានធ្លាប់ជួបឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: