ផ្ទុះកំប៉ុងហ្គាស បណ្ដាលអោយកើតមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ខូចខាតសម្ភារៈអស់ជាច្រើន នៅភូមិព្រែកអំពិល ក្រុងបូកគោ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០ នាទីយប់ មានករណីអគ្គិភ័យមួយបានកើតឡើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅ ភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

+ខូចខាត៖ ផ្ទះឆេះអស់ចំនួន ០២ខ្នង ម៉ូតូចំនួន ០២គ្រឿង ឥវ៉ាន់លក់ចាប់ហួយ និងសម្ភារៈមួយចំនួន ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
+មូលហេតុ៖ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ (ផ្ទះបញ្ចូលនិងហ្គាសលក់) ។
+ករណីខាងលើនេះកងកម្លាំងការិយាល័យអគ្គិភ័យបានចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត ស្មើនឹង ៣០ម៉ែត្រគូប។
+ពន្លត់រលត់ជាស្ថាពរនៅវេលាម៉ោង ០៣៖៣០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕









ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ